Visa card បានសិក្សាដើម្បីដាក់អោយចាយ Gas fee ដោយប័ត្របាន

Gas fee គឺជាកាក់ដែលអ្នកប្រើប្រាស់ក្នុង Blockchain ត្រូវចំណាយនៅពេលដែលពួកគេចង់វេរកាក់ ឬធ្វើសកម្មភាពអ្វីមួយក្នុង Blockchain ជាទូទៅកាក់ដែលយកមកបង់ Gas fee គឺជាកាក់ដែលមានក្នុង Wallet ក្នុង Blockchain ផ្ទាល់តែម្តង។វាអាចនឹងមានផលពិបាកចំពោះអ្នកដែលមិនមានកាក់ក្នុង Wallet របស់ពួកគេ។ថ្ងៃនេះក្រុមហ៊ុន Visa Card បានអោយដឹងពីបច្ចេកវីទ្យាថ្មីមួយរបស់ពួកគេគឺការបង់ Gas fee ដោយប្រើប្រាស់លុយនៅក្នុង Visa card តែម្តងធ្វើបែបនេះអ្នកប្រើប្រាស់អាចប្រើលុយក្នុង Visa card ជំនួសអោយកាក់ក្នុង Walletបាន។Visa បានបង្កើត Smart contract មួយដែលមានឈ្មោះថា Paymaster ហើយនៅពេលដែលមានការវេរកាក់របស់អ្នកប្រើប្រាស់អ្នកប្រើប្រាស់អាចប្រាប់ដល់ Smartcontract នោះដើម្បីកាត់លុយដើម្បីបង់ Gasfee។

ថ្ងៃនេះនិយតករធនាគារបានចេញមកដាក់បម្រាមមិនអោយធនាគារឈប់រកសុីជាមួយក្រុមហ៊ុន Paypal។

កាលពីព្រឹកមិញបន្ទាប់ពីក្រុមហ៊ុន Gemini បើកសេវាកម្មទិញលក់កាក់ XRP សារជាថ្មីបានធ្វើអោយកាក់ XRP ឡើងថ្លៃដល់ 50$។ការឡើងថ្លៃនេះដោយសារតែអត់មានកាក់ XRP គ្រប់គ្រាន់ដើម្បីធ្វើការជួញដូរតែតម្លៃវាបានធ្លាក់មកធម្មតាវិញហើយ។

Binance មានការដកគូរកាក់ ADA និង MATIC បន្ថែមទៀតដូចជា ADAUP/USDT, ADADOWN/USDT ដែលនឹងធ្វើឡើងនៅថ្ងៃ 16 សីហា។ហើយ Binance ក៏បានដាក់ទុនជាមួយគម្រោង Curve ផងដែរដើម្បីជាការសហការអោយ Curve បើកក្នុង Blockchain របស់ខ្លួន BNB Chain (BSC) ចំនួនទឹកលុយ 5 លានដុល្លារ។

Coinbase បានប្រកាសពីការវិនិយោគទៅលើគម្រោង Rocket Pool តាមរយ:ការទិញកាក់RPL របស់គម្រោងនេះ។ Rocket Pool គឺជាគម្រោងផ្តល់សេវាដាក់Stake កាក់ ETH ក្នុង Ethereum POS ។

ប្រភព:

Cointelegraph