Binance ជួបរឿងធំទៀតហើយ

ក្រុមហ៊ុន Crypto Exchange លំដាប់លេខមួយក្នុងលោក Binance អាចនឹងជួបបញ្ហាព្រោះអាចនឹងបាត់បង់លុយដ៏មហាសាលដែលសព្វថ្ងៃ Binance កំពុងតែតវ៉ាពីករណីនេះ។រឿងដែល Binance កំពុងជួបគឺ FTX កំពុងតែទាមទារលុយចំនួន 2.1 ពាន់លានដុល្លារពីBinance។យោងតាមឯកសារដែល FTX បានស្នើកាលពីថ្ងៃទី 31 ខែ កក្កដាមកនេះបានអោយដឹងថាFTX ទារលុយពី Binance ចំនួន 2.1 ពាន់លានដុល្លារដែលខ្លួនបានចាយទៅអោយ Binance ទាក់ទងនឹងការចរចាទិញ FTX កាលពីខែ កក្កដា ឆ្នាំ 2021។ Binance ទទួលបានលុយចំនួន 2.1 ពាន់លានដុល្លារពីការវិនិយោគជាមួយ FTX ដែលស្មើនឹងភាគហ៊ុន 20% ហើយក្រោយមក Binance ក៏បានដកការវិនិយោគនោះដែលជាហេតុផលសំខាន់មួយធ្វើអោយក្រុមហ៊ុន FTX ក្ស័យធន។

រឿងមួយទៀតដែលគួរអោយចាប់អារម្មណ៏គឺ យោងតាមទំព័រ The Information បានអោយដឹងថា CZ បានព្យាយាមបិទ BinanceUS អោយបានកាន់តែឆាប់នៅក្នុងឆ្នាំនេះ។ CZ បានចូលពិភាក្សាជាមួយ Gemini និង នាយកប្រតិបត្តិមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ អំពីរឿងនេះ។

Coinbase International បានបើកអោយជួញដូរបែប Future ទៅលើកាក់ LTC និង XRP ហើយ។

រដ្អាភិបាលសហរដ្ធអាមេរិកកំពុងធ្វើការសេុីបអង្គេតលើទឹកប្រាក់ចំនួន 9 ពាន់ពាន់លានដុល្លាររបស់ BlackRock ដែលបានទៅវិនិយោគជាមួយប្រទេសចិន។

ក្រុមហ៊ុន Microstrategy កំពុងត្រៀមលក់ភាគហ៊ុនខ្លួនចំនួន 750 លានដុល្លារដើម្បីទិញកាក់ BTC។

ប្រភព:

តំណ