គម្រោង Linea បានប្រកាសដាក់អោយប្រើ Mainnet Alpha របស់ខ្លួន

Linea គឺជាគម្រោង Layer2 របស់ Ethereum ហើយបានទទួលការវិនិយោគដល់ទៅ 726 លានដុល្លារដោយត្រូវបានអ្នកដាក់ទុនវាយតម្លៃ 7 ពាន់លានដុល្លារ។គម្រោងនេះបានដាក់អោយប្រើ Testnet រយ:ពេល 9 សប្តាហ៏រួចមកហើយដោយមានអ្នកចូលរួមយ៉ាងច្រើនក្នុងនោះមាន Wallet ប្រើប្រាស់ចំនួន 5.5 លានWallet ផ្សេងៗគ្នាមាន Transaction ចំនួន 46 លាន transactions។ linea មានដៃគូរដែលនឹងបើកជា Dapp និង ការអភិវឌ្ឃន៏ផ្សេងៗទៀតដល់ទៅជាង 100។

Linea ត្រៀមនឹងដាក់អោយប្រើ Mainnet របស់ខ្លួនជាលើកដំបូងនៅថ្ងៃទី 18 ខែកក្កដានេះ។ Linea ប្រើប្រាស់បច្ចេកវិទ្យា zkEVM ដែលនឹងជួយអោយ Blockchainមួយនេះមានល្បឿនលឿន និង អស់ Gas fee តិចជាងមុន។

ប្រភព:

https://linea.mirror.xyz/7l9gKzYzKVOxEOnReavov467Ss_fsrkGzABvbRISPMY