Polynetwork ត្រូវបានគេហ៊ែកសារជាថ្មីម្តងទៀត។

Poly Network គឺជាគម្រោង Blockchain ដែលជាស្ពាននៃការដោះដូរកាក់ពី Blockchain មួយទៅ Blockchain មួយទៀត។គម្រោងនេះត្រូវបានគេហ៊ែករួចម្តងហើយកាលពី ខែសីហាឆ្នាំ 2021 ដោយចោរអាចយកកាក់ទៅបាន 610 លានដុល្លារ។

នៅថ្ងៃនេះគម្រោង PolyNetwork បានជួបរឿងនេះម្តងទៀតដោយកាលពីព្រឹកមិញនេះចោរបានហ៊ែកប្រព័ន្ធរបស់ PolyNetwork ដោយបានបញ្ជាអោយផលិតកាក់ SHIB, BNB, BUSD ។កាក់ដែលសង្ស័យប្រមាណជាង 4 ពាន់លានដុល្លារត្រូវបានបង្កើតដោយចោរតែកុំទាន់ភ័យព្រោះកាក់ដែលចោរបានយកទៅនោះគឺមិនមានតម្លៃទេព្រោះអត់មានគូរកាក់ដែលអោយចោរដូរកាក់ទាំងនោះបានហើយគម្រោង PolyNetwork ក៏មានវិធីការពារផងដែរបន្ទាប់ពីត្រូវបានគេហ៊ែកកាលពីលើកទីមួយ។

ចោរបានផលិតកាក់ BUSD និង BNB ចំនួន 24ពាន់លានកាក់ក្នុង Blockchain Metis , 999 ពាន់លានកាក់ SHIB ក្នុង Blockchain HECO និង រាប់លានកាក់ផ្សេងទៀតនៅក្នុង Blockchain ជាច្រើនដូចជា Avalanche និង Polygon។បើសិនជាកាក់ទាំងនោះអាចលក់បានមានន័យថាចោរបានលុយដល់ទៅ 42 ពាន់លានកាក់តែក្រុមស្រាវជ្រាវសុវត្ថិភាពបានអោយដឹងថាកាក់ដែលចោរបានបង្កើតទាំងនោះគឺមិនអាចលក់ជាលុយបានទេព្រោះ Blockchain ដែលចោរមានកាក់ទាំងនោះគឺអត់មានគូរកាក់ដែលអាចអោយចោរលក់កាក់ទាំងនោះបាន។

តែចោរក៏អាចលួចបានខ្លះដែរដោយចោរបានលក់កាក់ SHIB ចំនួន 94 ពាន់លានកាក់បានមកវិញចំនួន 360 ETH, 495 លានកាក់ COOK បានមកវិញ 16 ETH និង 15 លានកាក់ RFuel បានមកវិញចំនួន 27 ETH។ ចោរកំពុងរកវិធីវេរកាក់ ETHទាំងនោះទៅលក់ផងដែរ។

ប្រភព:

https://www.coindesk.com/tech/2023/07/02/polynetwork-attacker-issues-worthless-billions-in-shib-bnb-busd-in-latest-crypto-hack/