Starknet ត្រៀមធ្វើការ Upgrade ដែលSupport EVM ក្នុងពេលដ៏ខ្លីខាងមុខនេះ

Starknet គឺជា Blockchain Layer2 របស់ Ethereum ដែលប្រើបច្ចេកវិទ្យា Zero-Knowledge។នៅក្នុងខែសីហាខាងមុខគម្រោងនេះនឹងដាក់អោយធ្វើតេស្តការ Upgrade ធំមួយរបស់ខ្លួនដែលអាច support Smart contract ដែលធ្វើមកសម្រាប់ EVM (Ethereum Virtual Machine) អាចមកប្រើក្នុង Starknet បានដែរហើយ។ការ Upgrade មួយនេះគឺធ្វើឡើងដោយក្រុម Kakarot។

កាលពីថ្ងៃទី 3 ខែមិថុនាកន្លងមកនេះក្រុមការងាររបស់ the kakarot team បានអោយដឹងថាគម្រោងរបស់ខ្លួនទទួលបានការវិនិយោគពី Vitalik Buterin – អ្នកចូលរួមបង្កើត ​Ethereum, Nicholas Bacca – អ្នកចូលរួមបង្កើតក្រុមហ៊ុន Ledger និង Starkware ទៀតផង។

Starknet ថ្វីបើជា Ethereum Layer2ក៏ពិតមែនក៏ប៉ុន្តែវាមិនទាន់Support EVM ពេញលេញនោះទេដូចនេះវាធ្វើគម្រោងផ្សេងៗពិបាកនឹងមកដាក់អោយប្រើក្នុង ​starknet ដូចនេះទើបមានគម្រោងមួយទៀតលេចចេញមកដោយដឹកនាំដោយក្រុម Kakarot បង្កើតមកដើម្បីអោយ Smartcontract ដែលសរសេរដោយ ​Solidity អាចយកមកប្រើក្នុង Starknet បាន។

ប្រភព:

https://cointelegraph.com/news/starknet-evm-compatibility-scalability-zk-evm-kakarot-testnet