ធនាគារធំជាងគេរបស់ Hong Kong- HSBC បានបើកអោយធ្វើពាណិជ្ជកម្មលើកាក់គ្រ៊ីបតូ

HSBC គឺជាធនាគារធំជាងគេរបស់ទីក្រុង Hong Kong ដែលស្ថិតនៅក្រោមការគ្រប់គ្រងពិសេសរបស់ប្រទេសចិនអនុញ្ញាត្តិអោយអ្នកវិនិយោគអាចធ្វើការវិនិយោគទៅលើកាក់ BTC និង ETHជាលក្ខណ: ETF នៅក្នុងទីផ្សារមូលប័ត្ររបស់ទីក្រុងហ៊ុង កុងហើយ។

ដែលសព្វថ្ងៃនេះមានជម្រើសចំនួន 3 ក្នុងការវិនិយោគលើកាក់គ្រ៊ីបតូក្នុង HSBC គឺ CSOP Bitcoin Future ETF, CSOP Ethereum Futures ETF និង Samsung Bitcoin Futures Active ETF។វាផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្នុងទីក្រុង ហ៊ុង កុង អាចធ្វើការវិនិយោគទៅលើគ្រ៊ីបតូដោយប្រើប្រាស់សេវាកម្មរបស់ធនាគារដោយផ្ទាល់តែម្តង។ Hong Kong កំពុងបង្កើតច្បាប់ផ្សេងៗទៅលើគ្រ៊ីបតូដើម្បីទាញយកផលប្រយោជន៏ពីគ្រ៊ីបតូបន្ទាប់ពីសហរដ្ធអាមេរិកបានរឹតបន្ទឹងច្បាប់ទាក់ទងនឹងគ្រ៊ីបតូកាលប៉ុន្មានខែចុងក្រោយនេះ។

ប្រភព:

https://www.theblock.co/post/236325/hsbc-hong-kong-bitcoin-ether-crypto-etfs