Binance កំពុងរងសម្ពាធពីប្រទេសនានាក្រៅពីសហរដ្ធអាមេរិកហើយ

Binance ត្រូវបាន ​SEC សហរដ្ធអាមេរិកប្តឹងកាលពីសប្តាហ៏មុន។ Binance បានក្លាយទៅជាគោលដៅធំដែលប្រទេសផ្សេងទៀតនឹងវាយប្រហារផងដែរ។ Binance ដែលជា Crypto Exchange មានការនិយមច្រើនជាងគេក្នុងលោក។ក្រុមហ៊ុននេះផ្តល់សេវាកម្មក្នុងការ Trade យ៉ាងសំបូរបែបនិងមិនសូវមានដែនកំណត់ដាក់កម្រិតអោយអ្នកវិនិយោគដែលមានសេវាកម្មដូចជាការ Trade បែប Future, ភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់, ដាក់ Stake បានលុយមកវិញ , Cloud mining និង គម្រោង Launch pool ផ្សេងៗដើម្បីអោយអ្នកវិនិយោគមកទិញកាក់ BNB របស់ខ្លួនដើម្បីទៅដាក់ Stake ដើម្បីទទួលបានកាក់ថ្មីដែលនឹងមក List ក្នុង Binance ដោយ Free។ តាមរយ:ការផ្តល់ជូនទាំងនេះវាបានស្រូបទាញអ្នកប្រើប្រាស់យ៉ាងច្រើនហើយអាចយកឈ្នះ Crypto Exchange ក្នុងតំបន់របស់ប្រទេសនីមួយៗដែលមានលក្ខខណ្ឌច្រើនហើយត្រូវគោរពច្បាប់របស់ប្រទេសទាំងនោះ។សេវាកម្មខ្លះ Binance បានផ្តល់ជូនក្នុងប្រទេសទាំងនោះដោយមិនទាន់បានស្នើសំុដោយស្របច្បាប់ពេញលេញ 100% រួមទាំងប្រទេសកម្ពុជាផងដែរគឺ Binance មិនទាន់សំុច្បាប់បើកអោយបានត្រឹមត្រូវនៅឡើយទេតែផ្តល់សេវា Trade Future បានដោយពេញទំហឹងទង្វើនេះបើច្បាប់របស់ស្រុកខ្មែររឹតបន្ទឹងនោះ Binance ក៏នឹងប្រឈមបញ្ហាជាមួយច្បាប់ប្រទេសកម្ពុជាផងដែរ។

ថ្ងៃនេះ Binance បានប្រកាសបិទឈប់ផ្តល់សេវាកម្មក្នុងប្រទេសហូឡង់ដោយសារសំុច្បាប់បើកសេវាកម្ម ទិញលក់គ្រ៊ីបតូក្នុងប្រទេសនេះអត់បានហើយ Binance ក៏បានប្រកាសអោយអ្នកវិនិយោគដកកាក់របស់ខ្លួនជាបន្ទាន់។

រីឯប្រទេសបារាំងវិញគឺបានធ្វើការសេុីបអង្គេតទៅលើ Binance ទាក់ទងនឹងការធ្វេសប្រហែសទៅលើការត្រួតពិនិត្រទង្វើលាងលុយរបស់អ្នកវិនិយោគក្នុង Platform របស់ខ្លួននិយាយអោយស្រួលស្តាប់គឺពួកចោរឬអ្នកប្រព្រឹត្តអំពើខុសច្បាប់ប្រើប្រាស់ Binance ក្នុងការលាងលុយដោយអោយអ្នកត្រូវបានបោកវេរកាក់អោយខ្លួនចូល Binance ឬ ប្រើប្រាស់ Binance ក្នុងការវេរកាក់ដែលបានពីបទល្មើសចូលហើយដកជាលុយមកប្រើប្រាស់នឹងឯង។

ប្រភព:

https://www.coindesk.com/policy/2023/06/16/binance-under-investigation-in-france-accused-of-aggravated-money-laundering/

https://cointelegraph.com/news/binance-crypto-exchange-exits-netherlands