កាក់ BNB អាចនឹងធ្លាក់ខ្លាំងបេីរឿងនេះកើតឡើង
កាលពី 6 ថ្ងៃចុងក្រោយនេះកាក់ BNB បានធ្លាក់ថ្លៃដល់ទៅ 23% គឺនៅតម្លៃក្បែរ 220$ ដោយសារតែ SEC បានដាក់ពាក្របណ្តឹងទៅលើ Binance។រឿងមួយដែលធំជាងនេះគឺអ្នកវិនិយោគភ័យខ្លាចកាក់ BNB ចំនួន 924,000 BNB ឬ 203 លានដុល្លារដែលចោរបានលួចពី BNB chain ហើយបានដាក់បញ្ជាំត្រូវបានបញ្ជាអោយលក់ (Liquidated)ដោយតម្លៃដែលត្រូវតែបញ្ជាអោយលក់គឺនៅពេលដែលកាក់ BNB ធ្លាក់ក្រោម 220$។
សម្រាប់អ្នកអត់ទាន់ដឹងថាតើអ្វីជាការបញ្ចាអោយលក់ (Liquidated)។ នៅក្នុង DEFI វាស្រដៀងគ្នាទៅនឹងប្រព័ន្ធហិរញ្ញវត្ថុសព្វថ្ងៃដែរគឺអ្នកប្រើប្រាស់អាចយកកាក់របស់ខ្លូន (BNB) ទៅដាក់បញ្ជាំដើម្បីខ្ចីលុយជាកាក់ Stable Coin (USDT, BUSD, USDC, DAI) ដើម្បីមកប្រើប្រាស់សិនហើយពេលណាដែលកាក់ BNB នោះឡើងថ្លៃអ្នកប្រើប្រាស់អាចយកកាក់ Stable Coin របស់ពួកគេទៅរំលោះយកកាក់ BNB នោះមកវិញហើយត្រូវបង់ការប្រាក់ តែផ្ទុយមកវិញបើកាក់ BNB ដែលអ្នកប្រើប្រាស់ដាក់បញ្ចាំនោះធ្លាក់ថ្លៃខ្លាំងរហូតធ្វើអោយតម្លៃរបស់វាធ្លាក់ថ្លៃក្រោមលុយដែលអ្នកប្រើប្រាស់បានខ្ចីនោះអ្នកបញ្ជាំលុយអោយយើងនឹងសម្រេចចិត្តលក់កាក់ BNB នោះចោលបើអ្នកខ្ចីលុយអត់មករំលោះយកកាក់បញ្ជាំនោះទៅវិញហើយនៅពេលដែលលក់វានឹងធ្វើអោយកាក់នោះកាន់តែធ្លាក់ថ្លៃទៀតផងដែរ។
និយាយបន្តរឿងចោរដែលបានបញ្ជាំកាក់ BNB របស់ Binance វិញម្តង។ កាលពីថ្ងៃទី 7 ខែ តុលា ឆ្នាំ 2022 ចោរបានលួចកាក់ BNB បាន 2,000,000 BNB ឬ593 លានដុល្លារកាលពីពេលនោះហើយចោរបានយកកាក់មួយចំនួនប្រមាណ 924K BNB ទៅបញ្ជាំក្នុង Platform Venus ដើម្បីយកកាក់Stable Coin ទៅដាក់ក្នុង Blockchain ដ៏ទៃដើម្បីការពារពីការបង្កក់លុយពី Binance ហើយតម្លៃ BNB ដែលVenus នឹងត្រូវបញ្ជាលក់កាក់នោះគឺ 220$ ។ដើម្បីការពារមិនអោយមានការ បញ្ជាលក់កើតមានឡើង Binance បានដាក់ Address មួយដែលមានទឹកលុយប្រមាណ 30 លានដុល្លារដើម្បីការពារមិនអោយមានការបញ្ជាលក់ហើយ Venus ក៏បានចេញមកប្រកាសថារឿងនេះនឹងមិនអាចកើតឡើងទេព្រោះពួកគេមានដំណោះស្រាយហើយ។ចាំមើលបន្តទៀតថានឹងមានអ្វីកើតឡើង។
ប្រភព:
https://twitter.com/WuBlockchain/status/1666465359380246528?s=20