អតីតប្រធាន SEC បានណែនាំអោយអ្នកវិនិយោគឈប់ប្រើប្រាស់ Centralized Exchange
អតីតប្រធាន SEC លោក John Reed Stark គិតថា Crypto Exchange នឹងមានក្តីជារឿយៗជាមួយ ភ្នាក់ងារច្បាប់របស់សហរដ្ធអាមេរិកដែលមិនងាយនឹងចប់ក្នុងពេលឆាប់ខាងមុខនេះទេដូចនេះលោកណែនាំអោយអ្នកវិនិយោគគេចចេញពី Centralized Crypto Exchange ទាំងនេាះអោយហើយទៅ។ដូចដែលបានឃើញហើយ Binance ត្រូវបាន SEC ប្តឹងកាលពីថ្ងៃទី 5 ខែ មិថុនាហើយ Coinbase ក៏ត្រូវបានប្តឹងនៅថ្ងៃបន្ទាប់ផងដែរ។ហើយលោកនៅតែជឿថា Crypto Exchange គឺនៅតែមានហានិភ័យខ្ពស់ហើយការប្តឹងនឹងដាក់ចំណាត់ការផ្លូវច្បាប់ទៅលើCrypto Exchange ទាំងនោះគឺទើបតែចាប់ផ្តើមទេហើយនៅមានបន្តបន្ទាប់ទៀត។
លោកបានបន្តថារឿងធំដែល Crypto Exhange ទាំងនោះធ្វើខុសគឺការមិនមានការការពារអតិថិជន និងកង្វះខាតទស្សន:វិស័យក្នុងការដឹកនាំក្រុមហ៊ុន លើសពីនឹងទៅទៀត Exchange មិនមានចំណាត់ការអ្វីទៅលើអ្នកមានដែលមានលុយមកក្រឡុកទីផ្សារដើម្បីធ្វើអោយពួកទាំងនោះចំណេញលុយបានរាប់លានដុល្លារពីអ្នកវិនិយោគតូចៗ ហើយការ Trade បែប Insider Trading នៅតែកើតមាន។
អ្នកវិនិយោគចាប់ផ្តើមចាកចេញពី Crypto Exchange បណ្តើតៗហើយដោយការ Trade ក្នុង Centralized Exchange មានការធ្លាក់ចុះដល់ទៅ 23% តាំងពីខែមេសាមក ហើយវាក៏ជាតួលេខ(307.4 ពាន់លានដុល្លារ)ធ្លាក់ខ្លាំងបំផុតគិតតាំងពីខែ វិច្ឆិកា ឆ្នាំ 2020 មកផងដែររីឯការ Trade ក្នុង DEX វិញគឺមានការកើនឡើងពី 60.52 ពាន់លានដុល្លារ ទៅ 67.51 ពាន់លានដុល្លារក្នុងខែចុងក្រោយនេះ។
ប្រភព:
https://www.theblock.co/post/234081/john-reed-stark-get-out-crypto-now