Binance ចាប់ផ្តើមបញ្ឈប់ការងារបុគ្គលិក

Binance គឺជា Crypto Exchange ដែលមានចំនួនទិញលក់កាក់គ្រ៊ីបតូធំជាងគេក្នុងលោក។ Binance បានអោយដឹងថាសព្វថ្ងៃក្រុមហ៊ុនកំពុងជម្រុះបុគ្គលិកដែលមិនមានសមត្ថភាពគ្រប់គ្រាន់ចោលព្រោះក្រុមហ៊ុនមានគោលនយោបាយផ្តោតសំខាន់ទៅលើបុគ្គលិកដែលមានទេពកោសល្យនិងសមត្ថភាព។ Binance បានប្រកាសទៀតថាការបញ្ឈប់ការងារបុគ្គលិកនេះគឺមិនមែនមកពីក្រុមហ៊ុនខ្វះលុយបើកប្រាក់ខែទេគឺក្រុមហ៊ុនព្យាយាមប្រមូលអ្នកមានសមត្ថភាពមកចូលក្នុងក្រុមខ្លួនដោយបានអោយដឹងទៀតថា Binance សព្វថ្ងៃកំពុងបើកជ្រើសរើសបុគ្គលិកថ្មីផងដែរ។

បើយោងតាមអ្នកយកពត៏មានឯករាជ្យមួយបានអោយដឹងថា Binance អាចនឹងកាត់បុគ្គលិករហូតដល់ទៅ 20% ដែលសព្វថ្ងៃ Binance មានបុគ្គលិកប្រមាណ 8,000 នាក់។

រីឯ Platform ស្រាវជ្រាវទាក់ទងនឹងគ្រ៊ីបតូ Nansen ឯណោះវិញក៏បានប្រកាសបញ្ឈប់បុគ្គលិកដល់ទៅ 30% ផងដែរ។

ពត៏មានសំខាន់មួយទៀតគឺទាក់ទងនឹង Crypto Exchange Gate io កំពុងជួបនឹងបញ្ហាទាក់ទងនឹងពាក្រចចាមអារ៉ាមទាក់ទងនឹងការបាត់ខ្លួនរបស់ CEO គម្រោង Multichain។ ដែល Ceo របស់Multichain គឺមានទំនាក់ទំនងជិតស្និទ្ថិជាមួយ Gate io ហើយការបាត់ខ្លួននេះធ្វើអោយអ្នកវិនិយោគក្នុង Gate io ភ័យខ្លាចក្រុមហ៊ុននេះក្ស័យធនក៏នាំគ្នាសម្រុកដកកាក់ចេញពីគម្រោងនេះរហូតធ្វើអោយក្រុមហ៊ុន Gate io ចេញមកបកស្រាយថាក្រុមហ៊ុនពំុមានជាប់បញ្ហាអ្វីទេ។

ខ្ញំុណែនាំអោយដកកាក់ចេញពី Gate io សិនក៏ល្អដែរគឺការពារប្រសើរជាងព្យាបាល។

ប្រភព:

https://www.coindesk.com/business/2023/05/31/binance-says-reevaluating-roles-after-report-of-layoffs/