ក្រុមហ៊ុន Microsoft, Goldman Sachs និង ក្រុមហ៊ុនដ៏ទៃផ្សេងទៀតបាន

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈ្មោះ Digital Asset ត្រៀមនឹងចាប់ផ្តើមបង្កើត Blockchain network របស់ខ្លួនដែលអនុញ្ញាត្តិអោយមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដើម្បីបង្កើតរចនាសម្ព័ន្ធបែបវិមជ្ឈការអោយក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតបានប្រើ។

Network ដែលក្រុមហ៊ុន Digital Asset ត្រៀមនឹងបង្កើតមានឈ្មោះថា Canton Network ដែលមានការចូលរួមពីក្រុមហ៊ុនផ្សេងទៀតដូចជា BNP Paribas, Deloitte, Cboe Global Markets, Goldman Sachs, Broadridge, S&P Global, និង Microsoft ជាដើម។

Digital Asset បានអោយដឹងថា Network នេះគឺជាដំណោះស្រាយដល់ក្រុមហ៊ុនហិរញ្ញវត្ថុដែលមានបំណងចង់ប្រើបច្ចេកវិទ្យា Blockchain ដែលមានឯកជនភាពខ្ពស់។ Network នេះគឺអាចដំណើរការបែប Atomic ឬ តូចៗដោយឡែកពីគ្នានៅក្នុង Smart contract ដែលបានដាក់ដំណើរការក្នុង Network ។Smart contract នៅក្នុង Network នេះប្រើប្រាស់ភាសាកូដឈ្មោះ Daml ដែលអភិវឌ្ឈន៏ដោយ ក្រុមហ៊ុន Digital Asset ផ្ទាល់តែម្តង។

ទោះបីជាក្រុមហ៊ុន Digital Asset គឺជាអ្នកផ្តួចផ្តើមនៅគម្រោងនេះក៏ដោយក៏ការគ្រប់គ្រង Network នេះមិនបានស្ថិតនៅក្នុងដៃរបស់ ​Digital Asset តែម្នាក់នោះទេគឺវាគ្រប់គ្រងដោយអ្នកដែលបានចូលរួមក្នុង Network នេះទាំងមូល។

ប្រភព:

https://www.coindesk.com/business/2023/05/09/digital-asset-announces-launch-of-global-blockchain-network-with-deloitte-goldman-and-others/