តុលាការសហរដ្ធអាមេរិកបញ្ជាអោយ SEC ឆ្លើយតបទៅនឹង Coinbase
តុលាការសហរដ្ធអាមេរិកបានបញ្ជាអោយ SEC ឬ គណៈកម្មការមូលបត្រអាមេរិកអោយឆ្លើយតបទៅនឹងក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូ Coinbase ទាក់ទងនឹងការត្អួញត្អែរដែល Coinbase បាននិយាយថា SEC បានរៀបចំច្បាប់មិនច្បាស់លាស់ទាក់ទងទ្រព្យសម្បត្តិឌីជីថល(Digital Asset)។តុលាការសហរដ្ធអាមេរិកបានបង្គាប់SECកាលពីថ្ងៃពុធអោយឆ្លើយតបទៅនឹងការសម្តែងភាពមិនពេញចិត្តនេះអោយបានក្នុងរយ:ពេល 10 ថ្ងៃ ហើយ Coinbase ក៏ត្រូវឆ្លើយតបមកវិញដែរពេល SEC បានឆ្លើយតបហើយក្នុងរយ:ពេល 7 ថ្ងៃ។
Coinbase បានលើកយកញ្ញត្តិកាលពីឆ្មាំ 2022 ស្នើអោយ SEC បង្ហាញពីច្បាប់ជាផ្លូវការទាក់ទងនឹង Digital Asset ដើម្បីអោយ SEC ត្រូវតែឆ្លើយតបនៅក្នុងរយ: 10 ថ្ងៃនេះ។ Coinbase ត្រៀមនឹងដាក់សំណើរប្តឹងតបតរទៅ SEC ដែលបានចោទប្រកាន់ថា Coinbase បានផ្តល់សេវាទិញលក់គ្រ៊ីបតូដែលមិនបានចុះបញ្ជីតាមច្បាប់ត្រឹមត្រូវកាលពីខែមីនាកន្លងមកនេះ។
ប្រភព: