Hacker បានលួចកាក់ ETH ចំនួន 10 លានដុល្លារដោយមិនទាន់ដឹងសារហេតុ

ក្រុម Hacker បានព្យាយាមធ្វើការវាយប្រហារទៅលើអ្នកប្រើប្រាស់លំដាប់ខ្ពស់(OG crypto user)របស់ Ethereum តាំងពីខែធ្នូ។រហូតធ្វើអោយចោរបានលួចលុយអស់ពី Wallet របស់ជនរងគ្រោះចំនួន 10 លានដុល្លារជាកាក់ ETH ហើយអ្នកជំនាញផ្នែក Blockchain Ethereum ពុំទាន់ដឹងនៅឡើយទេថាពួកគេលួចតាមរបៀបណា។

អតីត CEO និង អ្នកចូលរួមបង្កើតគម្រោង Ethereum wallet Manager – MyCrypto បាននិយាយក្នុង Twitterកាលបីថ្ងៃពុធថាមានកាក់ ETH យ៉ាងហោចណាស់ 5,000 ETH ត្រូវបានលួចតាំងពីខែធ្នូ។

ហើយរឿងដែលគួរបារម្ភជាងនេះទៅទៀតគឺ ចោរបាលលួចកាក់ដែលបានរក្សាក្នុង Hardware wallet របស់ពួកគេដែលមានការតឹងរឹងផ្នែកសុវត្ថិភាពបំផុត។លោកស្រី Monahan បានបន្តទៀតថាអ្នកដែលត្រូវបានគេលួចកាក់ទាំងនោះគឺភាគច្រើនជាអ្នកជំនាញដែលមិនងាយនឹងចុចតំណអីផ្តេសផ្តាស់ទេតែនៅតែគេលួចកាក់បានដូចនេះមានន័យថាHacker ទាំងនោះអាចនឹងប្រើប្រាស់វិធីស្មុគស្មាញដែលពួកគេមិនទាន់ដឹង។យោងតាមក្រុមការងារសុវត្ថិភាពរបស់ Metamaskបានអោយដឹងថាចោរបានវាយប្រហារគ្រប់ Walletទាំងអស់មិនមែនតែនៅក្នុង Metamask ទេ។ពួកគេបានបន្ថែមថាចោរអាចនឹងលួច Private key របស់អ្នកប្រើប្រាស់ដែលបានរក្សាវានៅក្នុងឧបករណ៏ដែលមានភ្ជាប់ Internet ហើយសម្រាប់ករណីដែលប្រើប្រាស់ Hardware walletគឺពួកគេអាចនឹងរក្សា Recovery Phrase មិនបានល្អធ្វើអោយចោរដឹង។យោងតាមលោកស្រី Monahan បានអោយដឹងថាភាគច្រើននៃអ្នកដែលបានបាត់កាក់គឺកាក់ពួកគេបានរក្សានៅចន្លោះឆ្នាំ 2014-2022 ដូច្នេះមានន័យថាពួកគេអាចនឹងថ្វីប្រហែសក្នុងការរក្សា Seed phrase ឬ Private key របស់ពួកគេនៅកន្លែងគ្មានសុវត្ថិភាព។

ប្រភព:

https://decrypt.co/137167/hacker-stolen-10-million-ethereum-no-one-knows-how