មកស្គាល់ពីគម្រោងកាក់ SUI ដែលនឹងមានលក់កាក់ឆាប់ៗនេះ
SUI គឺជា Blockchain Layer 1 ដែលប្រើបច្ចេកវិទ្យា Delegated Proof Of Stake។ ជាមួយ SUI Blockchain អ្នកប្រើប្រាស់អាចបង្កើត Smart contract, ចាយGas fee តិចជាងមុន, ពង្រឹងសុវត្ថិភាព និង អាចពង្រីកខ្លួនបានល្អជាងមុនទោះបីមានចំនួនអ្នកប្រើប្រាស់ច្រើនក៏ដោយ។គម្រោង SUI មានភាពស្រដៀងទៅនឹង Aptos ព្រោះម្ចាស់គម្រោងគឺជាអតីតអ្នកអភិវឌ្ឃន៏ក្នុងក្រុមហ៊ុន Meta ឬ Facebook ដូចគ្នាដោយពួកគេអភិវឌ្ឃន៏លើគម្រោង LibraឬDiem ក្នុងក្រុមហ៊ុន Facebook ហើយ គម្រោងទាំងពីរនេះប្រើប្រាស់ភាសា Move ក្នុងការបង្កើត Smartcontract ដូចគ្នា។ក្រុមហ៊ុនដែលបង្កើត SUI Blockchain គឺ Mysten Labs ដែលទទួលការវិនិយោគពីក្រុមហ៊ុនធំៗដូចជា Circle ,Binance Labs, និង Electrical Capital។
អ្នកប្រើប្រាស់បង់ Gas fee ដើម្បីរក្សាទិន្នន័យក្នុងSUI Blockchain(Storing data) និងការវេរលុយផ្សេងៗ(transaction execution)។នៅពេល SUI មានការប្រើប្រាស់ច្រើននោះgas fee ក្នុងការរក្សាទិន្នន័យគឺកាន់តែថ្លៃផងដែរ។
ចំនុចពិសេសមួយរបស់ SUIគឺវាដំណើរកការបែប Parallel ខណ:ដែលBlockchainភាគច្រើនដំណើរការបែប Series។វាជួយអោយការវេរកាក់ឬដំណើរការផ្សេងៗក្នុង Blockchain មួយនេះមិនមានការរាំងស្ទាំង។ជាមួយនឹងវិធីនេះ SUI បានអោយដឹងថាខ្លួននឹងអាចដំណើរការបាន 120,000 transactions ក្នុងមួយវិនាទី។
កាក់SUI មានចំនួនសរុប 10 ពាន់លានដុល្លារសម្រាប់ប្រើការទៅតាមចំនុចខាងក្រោម។
- អ្នកដែលបានចូលរួមជា Validator របស់ SUIនឹងបាន កាក់ SUI រង្វាន់
- សម្រាប់ចាយgas fee
- សម្រាប់ចាយក្នុងBlockchain SUI
- សម្រាប់បោះឆ្នោតដើម្បីអនាគតរបស់គម្រោង។
ក្រុមការងាររបស់SUIបានអោយដឹងថាពួកគេនឹងមិនចែកAirdrop សម្រាប់កាក់នេះទេតែពួកគេនឹងប្រើវិធីលក់បែប ICO វិញដោយនឹងមានការបើកលក់ក្នុង Crypto Exchange ដូចជា OKX, Kucoin, Bybit។ដើម្បីទិញអ្នកត្រូវធ្វើតាមគោលការណ៏របស់ Exchangeនីមួយៗ។
ប្រភព:
Everything You Need To Know About the Sui Blockchain (beincrypto.com)