ផ្លូវការហើយ Ethereum នឹង

ច្បាស់ការហើយនៅថ្ងៃទី 13 ខែ មេសា វេលាម៉ោង 5 និង 27 នាទីព្រឹកការ Update ដែលមានឈ្មោះថា Shapella របស់ Ethereum នៅតួលេខ epoch 194,048 របស់Blockchain Ethereum។ជាមួយនឹងការ Update នេះអ្នកដែលបានដាក់កាក់ ETH ទៅStake ដើម្បីក្លាយជា Validator node នឹងអាចដកកាក់ដែលបានដាក់Stake ទាំងនោះដែលមាននៅក្នុង Beacon chain របស់ពួកគេមកវិញក្រោយពេលដែល Shapella បានប្រព្រឹត្តទៅដោយជោគជ័យនៅកាលបរិច្ឆេទខាងលើ។ការ Upgrade លើកនេះជាការបូកបញ្ចូល Beacon chain របស់ Ethereum ទៅក្នុង Ethereum Virtual Machine -EVM នៅក្រោមសំណើរ EIP-4895 ដើម្បីជួយអោយ Ethereum កាន់តែប្រសើរឡើង។

គួរអោយដឹងផងដែរថាសព្វថ្ងៃមានចំនួនកាក់ ETH ដល់ទៅ 17.81 លានកាក់ដែលបានដាក់ Stake ក្នុង Beacon Chain ឬគិតជាលុយដុល្លារនៅថ្ងៃនេះគឺ 31.6 ពាន់លានដុល្លារហើយនៅពេលដែលវា Unlock អ្នកដែលបាន Stake កាក់ទាំងនោះគឺនឹងអាចដកបានបណ្តើរៗ។កាលពីការធ្វើ Test នៅក្នុង Goerli គឺវាប្រព្រឹត្តទៅបានយ៉ាងរលូនទោះបីជាមានភាពរអាត់រអ៊ួលបន្តិចបន្តួចដែលកើតមានដោយសារValidator អត់បាន Update software របស់ពួកគេ។តែលើកនេះក្រុមការងារ Ethereum សង្ឃឹមយ៉ាងមុតមុាំថានឹងមិនមានបញ្ហាអ្វីកើតឡើងនោះទេហើយអ្នកដែលបានដាក់ Stake នឹងទទួលបានកម្រៃពីការ Update លើកនេះបន្ទាប់ពីពួកគេអាចដកកាក់ទាំងនោះបាន។

Ethereum ក៏បានប្រកាសចែកលុយដល់អ្នកដែលស្វែងរកចន្លោះប្រហោងក្នុងកូដរបស់ Blockchain ខ្លួនផងដែរដោយសន្យាថានឹងជូនជាលុយដល់ទៅពី 2,000$ ទៅ 250,000$ ។

ការ Update ធំៗរបស់ Ethereumមានដូចជា:

  1. Shanghai Hardfork គឺការប្តូរពី POW ទៅ POS  នៅថ្ងៃទី 15 ខែ កញ្ញា។
  2. London Hardfork EIP-1599 នៅខែសីហា ឆ្នាំ 2021។
  3. Berlin Hardfork នៅខែមេសា ឆ្នាំ 2021។
  4. Istanbul Hardfork នៅខែធ្នូ ឆ្នាំ 2019។

ប្រភព:

https://cointelegraph.com/news/withdrawals-are-coming-ethereum-devs-confirm-epoch-for-shapella-fork