ត្រូវអីបានBinance ត្រូវបានប្តឹងដោយ CFTC សហរដ្ធអាមេរិក

កាលពីម្សិលមិញថ្ងៃទី 27 ក្រុមហ៊ុនទិញលក់គ្រ៊ីបតូលំដាប់លេខមួយក្នុងលោក Binance ត្រូវបានគណកម្មាការពាណិជ្ជកម្មទំនិញនិងផលិតផលជាមុនរបស់សហរដ្ធអាមេរិកឬហៅកាត់ថា CFTC ប្តឹងទាំងក្រុមហ៊ុន និង CEO របស់ Binance លោក Changpeng Zhao ផងដែរទៅលើបទល្មើសទាក់ទងនឹងការផ្តល់សេវាទិញលក់កាក់គ្រ៊ីបតូបែបderivatives ឬ Futureដែលខុសច្បាប់សហរដ្ធអាមេរិក។

ការប្តឹងនេះបានធ្វើឡើងនៅតុលាការប្រចាំតំបន់នៃស្រុក Illinois សហរដ្ធអាមេរិកដោយចោទ Binance ថាបានផ្តល់សេវាទិញលក់កាក់គ្រ៊ីបតូបែប Future ដូចជា BTC, ETH, LTC, USDT, និង BUSD ដែលសុទ្ធតែត្រូវបានរាប់បញ្ចូលថាជាផលិតផលដែលត្រូវតែនៅក្រោមច្បាប់។ក្នុងពាក្របណ្តឹងក៏បានចោទ Binance ផងដែរថាក្រុមហ៊ុននេះបានណែនាំអោយបុគ្គលិកខ្លួនធ្វើការក្លែងបន្លំទីកន្លែងនៃការប្រើប្រាស់ Internet ដោយការប្រើប្រាស់ VPN ក្នុងគោលបំណងមិនអោយរដ្ធបាលសហរដ្ធអាមេរិកដឹងពីទីតាំងពិតប្រាកដរបស់ពួកគេ។

CFTC ក៏បានចោទ Binance បន្ថែមទៀតថាក្រុមហ៊ុននេះមិនបានសំុច្បាប់ដើម្បីបើកការទិញលក់គ្រ៊ីបតូបែប Future នៅសហរដ្ធអាមេរិកនោះទេ និង មិនបានដាក់អោយប្រើប្រាស់នៅការធ្វើ KYC, ការរារាំងប្រឆាំងនឹងការលាងលុយ និង ខ្ចះខាតកម្មវិធីក្នុងការរារាំងនៃការលាក់ខ្លួនរបស់ជនលាងលុយកខ្វក់ក្នុង Platform របស់ខ្លួន។ក្នុងពាក្របណ្តឹង CFTC បានចោទទៀតថា Binance បានណែនាំអោយក្រុមហ៊ុនវិនិយោគធំដែលជាសម្ព័ន្ធមិត្តនឹងខ្លួនទៅបើកសាខារបស់ខ្លួននៅក្នុងប្រទេសនានាដូចជាអង់គ្លេស និង ហូឡង់ដើម្បីកំុសហរដ្ធអាមេរិកដាក់ទណ្ឌកម្មទាំងដែរក្រុមហ៊ុនទាំងនោះបានរកស៊ីនៅសហរដ្ធអាមេរិក។

អ្នកនាំពាក្ររបស់ Binance បានចេញមកនិយាយថា Binance បានវិនិយោគអស់ចំនួនលុយយ៉ាងច្រើនក្នុងរយ:ពេល 2 ឆ្នាំកន្លងមកនេះដើម្បីធ្វើអោយប្រាកដថាមិនមានអ្នកប្រើប្រាស់សកម្មដែលមានសញ្ជាត្តិអាមេរិកនៅលើ Platform របស់ខ្លួនថែមទាំងបានបន្ថែមបុគ្គលិកនិងចំណាយលុយអស់ 80 លានដុល្លារដើម្បីបង្កើតកម្មវិធី KYC – ប្រមូលទិន្នន័យអ្នកប្រើប្រាស់ផងដែរ។លោកក៏បានបន្ថែមទៀតថាការប្តឹងនិងចោទប្រកាន់បែបនេះគឺជារឿងមួយដែលធ្វើអោយពួកគេខកចិត្ត និង មិនធ្លាប់គិតថាវានឹងកើតមានចំពោះក្រុមហ៊ុនរបស់ខ្លួនដោយសារតែ Binance បានសហការជាមួយ និងយល់ព្រមធ្វើតាមច្បាប់របស់ CFTC អស់រយ:ពេលជាង2 ឆ្នាំមកហើយ។តែទោះជាយ៉ាងណាក៏ដោយក៏ Binance នៅតែបន្តកិច្ចសហការយល់ព្រមធ្វើតាម CFTC តទៅទៀតនិងស្វែងរកដំណោះស្រាយដើម្បីការពារអ្នកប្រើប្រាស់របស់ខ្លួន និង ស្វែងរកភាពច្បាស់លាស់រវាងBinance និង និយតកររបស់សហរដ្ធអាមេរិក។

អ្នកនាំពាក្រ Binance បានអោយដឹងទៀតថា Binance បានដាក់ប្រើមុខងារ Country Block ដែលBlock អ្នកប្រើប្រាស់ទាំងអស់ដែលមានអាស័យដ្ធាននៅអាមេរិក សញ្ជាតិអាមេរិក ឬ ប្រើប្រាស់ Internet, ទូរស័ព្ធលេខអាមេរិក, រួមទាំងប្រើប្រាស់ធនាគារអាមេរិកទៀតផងដែរ។

ប្រភព:

https://www.coindesk.com/business/2023/03/27/binance-and-cz-sued-by-cftc-over-regulatory-violations/