ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 25 ខែមីនា
ក្រោយពីបានចែកកាក់ ARB ជា Airdrop ដល់អ្នកប្រើប្រាស់ខ្លួនរួចរាល់ថ្ងៃនេះ Discord របស់គម្រោង Arbitrum ត្រូវបានគេហ៊ែកហើយដាក់តំណអោយអ្នកប្រើប្រាស់ចុចទៅកាន់វេបសាយបោកប្រាស់។គួរអោយដឹងផងដែរថាមកដល់ពេលនេះចំនួនអ្នកដែលបានដកកាក់ដែលជា Airdrop គឺបាន83.53% ហើយតម្លៃរបស់កាក់នេះគឺនៅរក្សាក្បែរ 1.2 – 1.3$។អាចតាមដានពត៍មាននៃអ្នកដកកាក់ARB បានតាមតំណនេះ។
ZkSync បានដាក់អោយដំណើរការក្នុង Mainnet របស់ខ្លួនជាផ្លូវការដែលហៅថា ZkSync ERA។វាបានធ្វើអោយអ្នកប្រើប្រាស់នាំគ្នាផ្អើលទៅប្រើប្រាស់ក្នុង Blockchain ដោយរំពឹងទុកថាគម្រោងនេះនឹងចែក Airdrop ដូចគម្រោង Arbitrum កន្លងមកនេះដោយអ្នកប្រើប្រាស់ម្នាក់ៗបានលុយខ្ទង់ពាន់ដុល្លារ។យ៉ាងណាមិញក៏ម្ចាស់គម្រោងមិនបានចេញមកនិយាយរឿងចែក Airdrop អ្វីទាំងអស់។គម្រោងនេះអាចនឹងចេញជាកាក់របស់ខ្លួនដោយប្រើរយ:ពេលយ៉ាងហោចណាស់គឺមួយឆ្នាំនៅពេលដែលគម្រោងចាប់ផ្តើមពង្រីកទៅជា Decentralized ពេញលេញ។តែបើអ្នកទាំងអស់ចង់ផ្សងសំណាងដូចអ្នកដ៏ទៃដើម្បីរំពឹងទុក Airdrop ក៏អត់មានអីខាតដែរដោយអ្នកអាចទៅ Bridge កាក់ទៅមកពី Ethereum ទៅ ZkSync នឹងត្រឡប់មកវិញដោយប្រើប្រាស់តំណនេះហើយនៅមានគម្រោង Dapp ផ្សេងៗជាច្រើនទៀតដែលត្រៀមនឹងបើកអោយប្រើប្រាស់ក្នុង Blockchain នេះដោយអាចមើលតាមតំណនេះ។
តាមទិន្នន័យរបស់Cryptorank io គឺមានគម្រោងBlockchainថ្មីៗជាច្រើនទៀតមិនទាន់មានកាក់តែបានទទួលបានការវិនិយោគពីសំណាក់អ្នកវិនិយោគធំៗដែលអាចមើលតាមរូបខាងក្រោម: