ក្រុមហ៊ុន Siemens បានលក់បំណុលដោយប្រើប្រាស់Blockchain។

ក្រុមហ៊ុនអេឡិចត្រូនិច Siemens បានលក់បំណុលឬហៅថា Bond មុនគេបង្អស់ដោយប្រើបច្ចេកវិទ្យាBlockchain ក្នុងប្រទេសអាឡឺម៉ង់។សម្រាប់អ្នកដែលអត់ទាន់ដឹងថាអ្វីជា Bond? Bond គឺជាកិច្ចសន្យាដែលក្រុមហ៊ុនណាមួយលក់អោយអ្នកវិនិយោគដើម្បីប្រមូលទុនដំណើរ​ឬ​ពង្រីកក្រុមហ៊ុនរបស់ខ្លួន។ក្រុមហ៊ុនមិនចង់ទៅខ្ចីលុយធនាគារឬធនាគារមិនអនុម័តអោយលុយខ្ចីដូចនេះក្រុមហ៊ុនទាំងនេាះមានវិធីមួយគឺលក់Bond នឹងឯងជាទូទៅអ្នកដែលលក់់Bond ភាគច្រើនគឺរដ្ធនិងក្រុមហ៊ុនធំៗមួយចំនួនព្រេាះអ្នកវិនិយោគមានទំនុកចិត្តខ្ពស់។ជាធម្មតាក្រុមហ៊ុនដែលលក់Bond គឺធ្វើឡើងបែបឌីជីថលធម្មតាដោយមិនបានយកបច្ចេកវិទ្យាមកជួយនេាះទេតែសម្រាប់លើកនេះក្រុមហ៊ុន Siemens បានយកបច្ចេកទេសវិទ្យាBlockchain មួយជួយដែលអាចធ្វើការលក់Bond កាន់តែមានតម្លាភាពជាមុន។

ក្រុមហ៊ុនSiemensមានគម្រោងលក់បំណុលឬBond របស់ខ្លួនក្នុងចំនួនលុយ60លានEURO និងមានរយ:ពេលដែលអាចដកលុយវិញបានគឺ1 ឆ្នាំ។អ្នកវិនិយោគគឺអាចទិញBond ដោយផ្ទាល់ពីក្រុមហ៊ុនដោយបង់ប្រាក់បែបធម្មតាហើយក្រុមហ៊ុន Siemens នឹងចាប់ផ្តើមផលិតBond ដាក់ចូលក្នុងBlockchain។

Blockchain ដែលSiemens នឹងប្រើមានឈ្មេាះថា Polygon chain (កាក់ Matic)។រឿងមួយទៀតដែលពាក់ព័ន្ធនឹងBlockchain Polygon គឺនៅថ្ងៃទី27 ខែមីនាខាងមុខនេះBlockchain Polygon ក៏មានគម្រោងនឹងធ្វើការupgrade ទៅប្រើ zkEVM ។

ប្រភព:

https://press.siemens.com/global/en/pressrelease/siemens-issues-first-digital-bond-blockchain