ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 01 ខែ កុម្ភ: ឆ្នាំ 2023

យប់នេះវេលាម៉ោង 10 Ethereum នឹងធ្វើការតេស្តសាកល្បងការដកកាក់ដែលបានStake ក្នុង POS របស់ខ្លួនជាលើកដំបូងដែលហៅការUpdate នេះថា Testnet Zhejiang Upgradeហើយ 6ថ្ងៃបន្ទាប់ពីការ Upgrade នេះ Ethereum នឹងធ្វើការ Update មួយទៀតដែលហៅថា Capella Testnets។បញ្ជាក់ការUpdate ទាំងពីរនេះនៅមិនទាន់ជាការបើកអោយដកនៅក្នុង Mainnet នៅឡើយទេ។ការបើកអោយដកកាក់ Stake ពិតប្រាកដរបស់ Ethereum គឺអាចនឹងធ្វើឡើងនៅក្នុងខែ មីនា ដែលនឹងមានការUpgrade ដ៏ធំមួយដែលមានឈ្មោះថា Shainghai Hard Fork។

យប់នេះវេលាម៉ោង 2 នឹងមានការប្រកាសតួលេខតម្លើង ឬ បញ្ចុះអត្រាការប្រាក់របស់ FED។តាមការរំពឹងទុកដោយប្រើ Fed Watch Tool គឺ FED អាចតម្លើងអត្រាការប្រាក់ +0.25% ។រឿងមួយទៀតដែលត្រូវមើលគឺចាំមើលថាតើ FED និយាយយ៉ាងណាចំពោះករណីតម្លើងអត្រាការប្រាក់អោយដល់ 5%តើអាចនឹងមានការប្តូរចិត្តឬអត់។

លុយ Pound របស់ប្រទេស Lebanon ត្រូវបានរដ្ធទម្លាក់តម្លៃដល់ទៅ90% នៅថ្ងៃទី 1 ខែ កុម្ភ: នេះ។

ក្រុមហ៊ុន Bitcoin Payment ឈ្មោះ Strike ត្រៀមពង្រីកសាខាក្នុងប្រទេសហ៊្វីលីពីន។ Strike គឺជាក្រុមហ៊ុនទទួលការទូទាត់លុយជា Bitcoin ក៏ដូចជាការវេរលុយទៅក្រៅប្រទេសកំពុងមានគម្រោងបើកសាខារបស់ខ្លួនថ្មីមួយទៀតនៅប្រទេសPhilipine ហើយនិងប្រទេសផ្សេងៗទៀតនៅថ្ងៃអនាគតផងដែរ។

Microstrategy ត្រៀមធ្វើការរាយការណ៏ទិន្នន័យហិរញ្ញវត្ថុសម្រាប់ត្រីមាសទីបួនរបស់ខ្លួនឆាប់ៗនេះដោយមានការរំពឹងទុកថាក្រុមហ៊ុននេះមានចំណូល 131 លានដុល្លារ។គួរអោយដឹងផងដែរថាក្រុមហ៊ុននេះជាក្រុមហ៊ុនមួយដែលបានវិនិយោគទៅកាក់ BTC យ៉ាងច្រើន។

ក្រុមហ៊ុន និង ធនាគារវិនិយោគសហរដ្ធអាមេរិកដូចជា Blackrock, Goldman Sachs និង BNY Mellon កំពុងស្វែងរកឧកាសវិនិយោគផ្នែក Digital Assets។

ប្រភព:

https://www.bloomberg.com/news/articles/2023-01-30/wall-street-giants-spy-opportunities-rising-from-ftx-ashes

https://cointelegraph.com/news/ethereum-staking-withdrawal-testnet-zhejiang-to-go-online-feb-1

https://docs.google.com/spreadsheets/d/1r3ae3BK_L-PLZPZS4X_zGnXp3DsDi64KvbETmBl88yg/edit?usp=sharing