Binance បានដាក់កាក់ FET (Fetch.ai) ចូលនៅក្នុងទ្រព្យសម្បត្តិតម្កល់របស់ខ្លួន

កាក់ FET បានក្លាយទៅជាកាក់ដែលBinance បានប្រើដើម្បីជាការតម្កល់ទ្រព្យសម្បត្តិរបស់ខ្លួន Proof Of Reserve ហើយ Exchange ផ្សេងៗទៀតក៏បានយកកាក់ FET ដាក់ក្នុង Proof Of Reserve របស់ខ្លួនដែរមានដូចជា Huobi, Bitfinex បើយោងតាមទិន្នន័យបានពី Glassnode។

កាក់ FET គឺជាកាក់ប្រភេទ AI – Artificial Intelligence បញ្ញាប្រឌិតដែលទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងក្នុងរយ:ពេល3ខែកន្លងមកនេះដែលធ្វើអោយតម្លៃរបស់វាបានឡើងយ៉ាងខ្លាំង។កាក់ FET គឺជាកាក់បែបមិនមានអ្នកគ្រប់គ្រងដែលមានសេរីភាពនៅក្នុងប្រព័ន្ធសេដ្ធកិច្ចដែលពាក់ព័ន្ធនឹងការផ្ញើរទិន្នន័យ និង ផ្តល់សេវាកម្មផ្សេងៗហើយអ្នកដែលបានចូលរួមក្នុងការផ្ទៀងផ្ទាត់ក្នុង Blockchain មួយនេះនឹងទទួលបានកាក់ FET ជារង្វាន់មកវិញ។

តម្លៃកាក់ FET ឡើងដល់ទៅជាង 80.89% ក្នុងកំឡុងពេល 7 ថ្ងៃកន្លងមកនេះដែលជាកាក់ AI ដែលមានការចាប់អារម្មណ៏ច្រើនជាងគេក្នុងចំណោមកាក់ផ្សេងៗទៀតដែលមានតួលេខការជួញដូរដល់ទៅ 20 លានដុល្លារ។

FET បានឡើងមកជំនួសតំណែងកាក់ OCEAN ដែលជាកាក់ប្រចាំ Protocol Ocean ដែលកាក់ផ្ញើរទិន្នន័យដែលយក AI មកជួយហើយមានចំនួនអ្នកប្រើប្រាស់កើនឡើងដល់ទៅ3ដងធៀបទៅនឹងខែវិច្ឆិកាឆ្នាំ 2022។​កាក់ OCEAN បានធ្លាក់ថ្លៃដល់ទៅ 4.67% ក្នុងរយ:ពេល 24 ម៉ោងពីតម្លៃ 0.217$ នៅត្រឹម 0.209$ តែនៅតែឡើងបើធៀបក្នុងរយ:ពេល 7 ថ្ងៃ។

ប្រភេទកាក់ទាក់ទងនឹង AI បានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងគិតចាប់ពីខែវិច្ឆិកា ឆ្នាំ 2022 មកដោយសារ Trend AI ចាប់ផ្តើមមានការចាប់អារម្មណ៏ និង មានកម្មវិធីទាក់ទងនឹង AI យ៉ាងច្រើនបានបើកអោយអ្នកប្រើប្រាស់អាចប្រើប្រាស់បានដូចជា​ ChatGPT ដែលបានបើកសាកល្បងអោយអ្នកប្រើប្រាស់ធ្វើតេស្តសាកល្បងហើយមានអ្នកប្រើប្រាស់យ៉ាងច្រើនបានប្រើប្រាស់វារហូតដល់ទៅ ជាង 1លាននាក់ក្នុងខែធ្នូឆ្នាំ 2022 ហើយមានចំនួនអ្នកប្រើប្រាស់កើនឡើងរឿយៗ។

ប្រភព: https://cryptoslate.com/fet-becomes-reserve-asset-for-binance-as-ai-token-popularity-rises/