AWS (Amazon Web Services) បានចាប់ដៃគូរជាមួយBlockchain Avalanche ដើម្បីវាយសម្រុកលើវិស័យ Blockchain
Blockchain ត្រូវបានគេដាក់ឈ្មោះថាជាបច្ចេកវិទ្យាដ៏មានសារសំខាន់ និង ថ្មីមួយទោះបីជាវាមិនសូវបានគេនិយមយកមកប្រើនៅពេលដែលទើបមានគេស្គាល់យ៉ាងណាក្តីក៏វានៅតែមានកំណើនអ្នកប្រើប្រាស់ជារឿយៗ។
មានក្រុមហ៊ុនវិនិយោគ ក៏ដូចជាអង្គការរដ្ធាភិបាលមួយចំនួនបានកំពុងតែសម្តែងការចាប់អារម្មណ៏ក៏ដូចជាយកបច្ចេកវិទ្យានេះមកប្រើក្នុងគោលបំណងនានា។នៅក្នុងការប្រកាសថ្មីមួយរបស់ TechCrunch បានអោយដឹងថាក្រុមហ៊ុន AWS (Amazon Web Services) បានចាប់ដៃគូរជាមួយក្រុមការងាររបស់ AVA Labs ដែលជាក្រុមបង្កើត Blockchain Avalanche។
ការសហការរបស់ក្រុមហ៊ុនទាំងពីរនេះគឺមានគោលបំណងដើម្បីពង្រីលវិសាលភាពនៃបច្ចេកវិទ្យា Blockchain។ដោយប្រធានផ្នែក Startup របស់ AWS បានអោយដឹងថា Web3 និង Blockchain គឺជាបច្ចេកវិទ្យាដែលពួកយើងមិនអាចប្រកែកបាននៅថ្ងៃអនាគត។អត់មានអ្នកដឹងថាពេលណា ថ្ងៃណា ឬត្រីមាសណាទេដែលវានឹងត្រូវបានយកមកប្រើប្រាស់យ៉ាងទូលំទូលាយតែពួកយើងបានឃើញពីការរីកលូតលាស់របស់វារួចមកហើយ។វាកំពុងតែមានសម្ទុះនៃការប្រើប្រាស់ហើយពួកយើងរំភើបដែលបានជាចំណែកមួយរបស់វា។
ការសហការគ្នាលើកនេះ AWS នឹងជួយដល់អ្នកអភិវឌ្ឃន៏ Blockchain អោយកាន់តែមានភាពងាយស្រួលក្នុងការអភិវឌ្ឃន៏របស់ពួកគេជាមួយនឹងមុខងារ One click setup របស់ AWS ក៏ដូចជាជួយអោយ Network របស់ Avalanche កាន់តែមានភាពរឹងមាំផងដែរ។
ប្រភព: https://watcher.guru/news/amazon-aws-partners-up-with-avalanche-to-scale-blockchain-adoption