អ្នកបង្កើតNFT Mutant Ape Planet ត្រូវបានចាប់ខ្លួននៅ New York ពីបទបោកលុយចំនួន 2.9 លានដុល្លារ។
អ្នកបង្កើត NFT Collection Mutant Ape Planet ដែលត្រូវបានអ្នកវិនិយោគជឿថាវាជា Collection មួយដែលអាចមកយកឈ្នះ Mutant Ape Yacht Club ត្រូវបានចាប់ខ្លួននៅ New York ពីបទបោកប្រាស់អ្នកវិនិយោគគិតជាទឹកប្រាក់ចំនួន 2.9 លានដុល្លារ។ ការចាប់ខ្លួននេះបានកើតឡើងកាលពីថ្ងៃទី 4 ខែ មករានៅឯព្រលានយន្តហោះឈ្មោះ John F. Kennedy ទីក្រុង New York។ អ្នកដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Aurelien Michel ជនជាតិបារាំងបានលួចលុយអ្នកវិនិយោគចំនួនក្បែរ 3 លានដុល្លារដើម្បីយកទីប្រើប្រាស់ផ្ទាល់ខ្លួន។
អ្នកដែលបានទិញ NFT Mutant Ape Planet ខំនាំគ្នាអរថាខ្លួនបានទិញ NFT ថ្មីដែលអាចមានអនាគតល្អនិងលក់បានថ្លៃ តែផ្ទុយមកវិញពួកគេកំពុងតែត្រូវបានម្ចាស់ NFT នេះបោកប្រាស់សោះ។
Michel បានបោកអ្នកវិនិយោគថាខ្លួននឹងបង្កើតការ Giveaway, token Staking, និង មានការចែកជារបស់ប្រើប្រាស់ផ្សេងៗសម្រាប់អ្នកដែលមាន NFT នេះតែផ្ទុយទៅវិញរូបគេបែរជាដកលុយដែលលក់បាននោះអស់រលីង។ Michel បានប្រកាសថាខ្លួននឹងបោកយកលុយរត់ (Rug pull) ដោយចោទថាអ្នកវិនិយោគនាំគ្នាភ័យខុសរបៀប (Toxic)។ Collection នេះមានចំនួន 6,797 NFT មានចំនួនលក់ 567 ETH។
ប្រភព: https://cointelegraph.com/news/mutant-ape-planet-creator-arrested-in-ny-for-alleged-2-9m-nft-fraud