ហេតុអ្វីបានជា Exchange មួយចំនួនរបស់សហរដ្ធអាមេរិកអត់មានលក់កាក់ BNB
កាក់ Binance ដែលមានឈ្មោះថា BNB មានតម្លៃសរុប 4 មុឺនលានដុល្លារសហរដ្ធអាមេរិកឈរលំដាប់លេខ 5 ក្នុងទីផ្សារគ្រ៊ីបតូតែបែរជា Exchange មួយចំនួនក្នុងសហរដ្ធអាមេរិកអត់មានលក់ទៅវិញ។តើវាមកពីអ្វីថ្ងៃនេះយើងនឹងមកមើលទាំងអស់គ្នា។
បើនិយាយពី Exchange នៅសហរដ្ធអាមេរិកដែលល្បីៗសព្វថ្ងៃមានដូចជា Coinbase, Crypto.com, kraken, Gemini, និង Bitstamp គឺសុទ្ធតែអត់មានលក់កាក់ BNB ទាំងអស់មានតែ Binance US ទេដែលមានលក់កាក់ BNB នៅសហរដ្ធអាមេរិក។
អ្នកវិភាគគ្រ៊ីបតូជាច្រើនរូបបានវិភាគលើរឿងនេះរហូតមានការសរុបពីអ្នកវិភាគមួយចំនួនបានលើកឡើងថាមូលហេតុដែល Exchange សហរដ្ធអាមេរិកមិនលក់កាក់ BNB ព្រោះកាក់ BNB គឺមានហានិភ័យទាក់ទងនឹងច្បាប់របស់សហរដ្ធអាមេរិកបើសិនថ្ងៃណាមួយតុលាការសហរដ្ធអាមេរិកធ្វើការរឹតបន្តឹងទៅលើកាក់ BNB នោះ Exchange ដែលមានលក់កាក់ BNB នឹងត្រូវដោះស្រាយជាមួយអ្នកវិនិយោគដែលមានកាក់ BNB ក្នុងវេបសាយរបស់ខ្លួន។
លោក Lucas Outumuro បានផ្តល់បទសម្ភាសន៏ជាមួយ Coindesk លើរឿងនេះថា Exchange ផ្សេងៗអត់មានលក់កាក់ BNB គឺដោយសារតែពួកគេយល់ឃើញថាកាក់នេះអាចត្រូវបានចាត់ទុកថាជា ទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយច្បាប់ព្រោះវាមានភាពជា Centralized ដែលមាន Binance ជាអ្នកគ្រប់គ្រង។ហើយបើសិនការគិតរបស់ពួកគេក្លាយជាការពិតមែននោះវានឹងធ្វើអោយ Exchange របស់ពួកគេដែលមានលក់កាក់នេះត្រូវដោះស្រាយជាមួយអ្នកវិនិយោគក្នុង Exchange របស់ខ្លួន។ហើយកាក់ FTT របស់ FTX ក៏បានក្លាយជាទ្រព្យសម្បត្តិដែលគ្រប់គ្រងដោយច្បាប់ផងដែរកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។
យើងមកស្តាប់ Exchange ផ្ទាល់តែម្តងថាហេតុអ្វីបានជាពួកគេមិន List កាក់ BNB លក់
អ្នកតំណាងអោយ Exchange Kraken ដែលធ្លាប់ List លក់កាក់ 120 ប្រភេទរួចមកហើយតែអត់មានកាក់ BNB បាននិយាយថា
Kraken ជាទីផ្សារទិញលក់គ្រ៊ីបតូដោយសេរីមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនណាទាំងអស់។ពួកយើងមានជម្រើសច្រើនក្នុងការList លក់កាក់ ជាមួយនឹងការត្រួតពិនិត្រយ៉ាងល្អិតល្អន់ទៅលើកាក់ទាំងនោះដើម្បីធ្វើអោយប្រាកដថាកាក់ទាំងនោះគឺសាកសម ត្រឹមត្រូវតាមច្បាប់ និង មានសុវត្ថិភាពទើបពួកគេយកមកដាក់លក់ក្នុង Exchange របស់ពួកគេ។
រីឯ Coinbase វិញបាននិយាយថា បើសិនជាឃើញមានកាក់ធំណាដែល Coinbase មិនបាន List លក់នោះមានន័យថាកាក់នោះមិនទាន់មានគុណសម្បត្តិតាមស្តង់ដារនៃការដាក់លក់របស់ពួកគេដែលចាំបាច់ត្រូវបន្ថែមតិចនិចឬវិធីសាស្ត្របន្ថែម ឬក៏ Coinbase អាចនឹងមិនទាន់គាំទ្រ Blockchain របស់កាក់នោះ។
ប្រភព: https://www.coindesk.com/markets/2022/12/23/crypto-analysts-see-yellow-flag-in-us-exchanges-refusal-to-list-binances-bnb-token/