ភាគច្រើននៃអ្នកលេង Twitter ចង់អោយ Elon Musk ចុះពីតំណែងក្នុង Twitter
Elon Musk បានទិញក្រុមហ៊ុន Twitter កាលពីថ្ងៃ 27 ខែតុលា ឆ្នាំ 2022 ក្នុងតម្លៃ 44 ពាន់លានដុល្លារ។ក្រោយពីបានទិញក្រុមហ៊ុន Twitter រួចមកលោកក៏បានចាប់ផ្តើមបញ្ចប់ការងាររបស់បុគ្គលិក Twitter ជាច្រើនតំណែងរួមទាំង CEO ចាស់របស់ Twitter ផងដែរហើយលោកបានដាក់ពេលវេលាយ៉ាងច្រើនមកផ្តោតលើការអភិវឌ្ឃន៏ Platform Twitter មួយនេះ។
តែកាលពីព្រឹកមិញនេះលោក Elon Musk បានបង្កើតការបោះឆ្នោតមួយក្នុង Twitter របស់ខ្លួនដោយអោយអ្នកលេង Twitter ជួយបោះឆ្នោតអោយគាត់នៅបន្តតំណែងក្នុង Twitter ឬ ក៏គួរតែបញ្ចប់ត្រឹមនេះ។មានអ្នកចូលរួមបោះឆ្នោតដល់ទៅ ជាង 17 លាននាក់ហើយក្នុងនោះមានជាង 57% ចង់អោយលោកចុះពីតំណែងក្នុង Twitter ។ ប៉ុន្មានម៉ោងចុងក្រោយនេះ Elon Musk បាន Tweet ថាចូរប្រយ័ត្នទៅលើទង្វើរបស់អ្នកព្រោះអ្នកអាចនឹងទទួលបានតាមបំណងរបស់ខ្លួន ដែលមានន័យថាលោក Elon Musk អាចនឹងចុះពីតំណែងពិតមែនបើការបោះឆ្នោតមានមតិភាគច្រើនចង់អោយគាត់ចុះពីតំំណែង។
Twitter របស់ Wall Street Silver បាន Tweet ថាលោក Elon Musk បានរៀបចំអ្នកបន្តតំណែងរួចរាល់ហើយ។ តែលោក Elon Musk បានតបវិញថាលោកមិនទាន់មានអ្នកបន្តតំណែងគាត់ក្នុងក្រុមហ៊ុន Twitter ទេ។