CZ ដែលម្ចាស់ Binance បាននិយាយថា 99% នៃអ្នករក្សាកាក់ដោយខ្លួនឯងអាចនឹងបាត់កាក់

Changpeng Zhao – CZ ដែលជាម្ចាស់ Exchange ដ៏ធំជាងគេក្នុងលោកឈ្មោះ Binance បានចូលនិយាយក្នុង Twitter Space កាលពីម្សិលមិញនេះថា អ្នកវិនិយោគដែលដកកាក់់ទៅរក្សាកាក់ដោយខ្លួនឯង(រក្សាដោយប្រើប្រាស់ Cold wallet, កម្មវិធីទូរស័ព្ទដែលរក្សាកាក់ដូចជា Trust wallet, metamask និង កម្មវិធីផ្សេងទៀត)គឺមានឳកាសបាត់កាក់ជាងដាក់ផ្ញើក្នុង Exchange។ គួរអោយដឹងផងដែរថា Binance គឺកំពុងរក្សាកាក់របស់អតិថិជនរាប់ពាន់លានដុល្លារនៅក្នុង Cold Wallet របស់ខ្លួនហើយក៏បានធ្វើ Proof Of Reserve ដើម្បីរក្សាតម្លាភាពដល់អ្នកវិនិយោគដែលបានរក្សាកាក់ក្នុង Platform របស់ខ្លួនផងដែរ។ លោកបានលើកឡើងបែបនេះក្រោយពេលដែលមានពត៏មានមិនល្អ(អានបន្ថែមទីនេះ)កើតឡើងចំពោះBinance ហើយអ្នកវិនិយោគចាប់ផ្តើមដកកាក់ចេញពី Binance រហូតដល់ទៅ ជាង 3 ពាន់លានដុល្លារក្នុងរយ:ពេលត្រឹមតែ 24 ម៉ោង។ CZ ក៏បាននិយាយប្រាប់បុគ្គលិកខ្លួនអោយត្រៀមខ្លួនផងដែរថាប៉ុន្មានខែខាងមុខអាចនឹងមានរឿងមិនសូវល្អកើតឡើងដូច្នេះពួកគេទាំងអស់គ្នាត្រូវត្រៀមខ្លួន ហើយ​លោកក៏បានបន្តទៀតថា Binance គឺនឹងនៅតែបើកដំណើរការធម្មតាទោះគ្រ៊ីបតូកំពុងតែធ្លាក់យ៉ាងណាក៏ដោយ។

លោកនិយាយបែបនេះក៏ល្អម៉្យាងដែរដើម្បីអោយអ្នកវិនិយោគត្រូវប្រុងប្រយ័ត្នកាន់តែខ្ពស់នៅពេលដកកាក់ទុកដោយខ្លួនឯង ហើយ ការប្រើប្រាស់ Cold Wallet ដើម្បីរក្សាកាក់ដោយខ្លួនឯងគឺជារឿងមួយដែលអ្នកវិនិយោគគ្រ៊ីបតូត្រូវតែចេះនិងយល់ដឹងពីវាអោយបានច្បាស់បើអត់ចេះទេគឺប្រៀបបានដូចជាយើងមានលុយតែយកលុយទៅអោយគេទុកអោយពេលណាគេក្ស័យធន ឬ ចោរលួចទៅគឺយើងនឹងមិនអាចយកលុយនោះមកវិញបានទេដែលអាចមើល Exchange FTX ជាឧទាហរណ៏។

លោក CZ បាននិយាយថា ភាគច្រើនអ្នកដែលរក្សាកាក់ក្នុង Cold Wallet គឺអត់ចេះរក្សាទុក Seed Phrase ឬ Recovery phrase អោយមានសុវត្ថិភាពដោយពួកគេសរសេរវាលើក្រដាសហើយអោយអ្នកដ៏ទៃឃើញ ឬ លួចបាន ហើយ មួយទៀតនៅពេលដែលមានរឿងមិនល្អបានកើតឡើងចំពោះពួកគេ(ស្លាប់) គឺអត់មាននរណាអាចយកកាក់ទាំងនោះចេញពី Wallet របស់គេបានទេព្រោះអត់ស្គាល់លេខសំងាត់ ឬ Recovery phrase។ CZ ធ្លាប់បាននិយាយឃ្លាមួយនៅពេលដែល FTX ក្ស័យធនថា Not your keys, not your coins ដែលចង់សំដៅទៅលើការដែលមានគ្រ៊ីបតូតែអោយគេទុកអោយគឺស្មើនឹងអត់មានគ្រ៊ីបតូ។សរុបមក CZ គឺចង់និយាយថាការរក្សាកាក់ខ្លួនឯងគឺល្អតែមិនមែនមានន័យថាអត់មានហានិភ័យនោះទេដែលហានិភ័យនោះគឺអ្នកអាចធ្វើអោយ Recovery phrase បាត់ ឬ ត្រូវបានគេដឹងនោះកាក់របស់អ្នកក៏បាត់តាមនឹងដែរ។

របៀបមួយចំនួននៃការរក្សាកាក់ក្នុង Cold Wallet អោយមានសុវត្ថិភាព។

  1. Recovery phrase (12 ឬ 24 ពាក្រ) គឺសំខាន់់ជាងគេបំផុតបើវាបាត់ឬត្រូវបានគេលួចស្មើកាក់របស់អ្នកទាំងអស់គ្នាបាត់ផងដែរ។
  2. នៅពេលដែលកត់ 24 ពាក្រ ចូរធ្វើវានៅកន្លែងដែលស្ងាត់អត់មាននរណាឃើញ។
  3. ប្រាប់ក្រុមគ្រួសារឬមនុស្សដែលអ្នកទុកចិត្តបំផុត អាចជាប្រពន្ធ ប្តី ឬ កូនអោយដឹងពីកន្លែងរក្សាRecovery phrase និង វិធីប្រើប្រាស់ Cold Wallet ដើម្បីការពារពេលអ្នកជួបរឿងមិនល្អគឺពួកគេអាចយកកាក់ទាំងនោះមកប្រើបាន។
  4. ការរក្សាកាក់គឺណែនាំអោយរក្សាកាក់នៅក្នុង Chain របស់វាដោយផ្ទាល់ ឧទាហរណ៏ កាក់ ETH ណែនាំអោយរក្សាក្នុង Ethereum chain, BNB រក្សាក្នុង BNB Chain, BTC រក្សាក្នុង Native segwit, segwit, ឬ Bitcoin Network, SOL រក្សាក្នុង Solana chain, Matic រក្សាក្នុង Polygon chain។
  5. ជ្រើសរើស Hardware Wallet ដែលអាចទុកចិត្តបានដូចជា Ledger, trezor, safepal,ជាដើម។
  6. ត្រូវត្រួតពិនិត្រ លេខ Address និង Network ដែលប្រើក្នុងការវេរអោយច្បាស់មុននឹង វេរចេញ ឬ ចូល ក្នុង Hardware wallet។

ជាចុងក្រោយបើសិនអ្នកចង់កម្ម៉ង់ទិញ Hardware wallet -Ledger nano s plus អាចកម្ម៉ង់ក្នុងក្រុម Telegram នេះបាន : https://t.me/coldWalletCambodia

ប្រភព: https://decrypt.co/117214/99-people-will-lose-crypto-storing-self-custody-binance-ceo-changpeng-zhao