តុលាការបស់ Bahama បដិសេធលុយធានាដើម្បីអោយ Sam Bankman-Fried នៅក្រៅឃុំ
កាលពីម្សិលមិញអតីតម្ចាស់ក្រុមហ៊ុន ទីផ្សារគ្រ៊ីបតូធំជាងគេលំដាប់លេខពីរក្នុងលោក FTX លោក Sam Bankman-Fried ត្រូវបានប៉ូលីសរបស់ Bahama ចាប់និងឃុំខ្លួននៅក្នុងប្រទេស។ថ្ងៃនេះមេធាវីរបស់លោក Sam Bankman-Fried បានយកលុយមកធានាលោក Sam Bankman-Fried អោយនៅក្រៅការឃុំខ្លួនតែត្រូវបានតុលាកាបដិសេធមិនព្រមអោយចេញពីការឃុំខ្លួន។
ប្រធានតុលាកាដែលទទួលខុសត្រូវលើក្តីនេះលោក Joyann Ferguson-Pratt បានបញ្ជាអោយមានការបើកសួរឆ្លើយអ្នកទោសឆ្លងដែនទៅលើសំនុំរឿងនេះម្តងទៀតនៅថ្ងៃទី 8 ខែ កុម្ភ: ហើយបានបដិសេធមិនអោយធានាលោក Sam Bankman-fried អោយនៅក្រៅឃុំ។
នៅក្នុងការសួរឆ្លើយនៅថ្ងៃនេះមេធាវីរបស់ Sam Bankman-fried បានស្នើដោយដាក់តម្កល់លុយ 250,000 $ ដើម្បីធានាអោយលោក Sam Bankman-fried អោយនៅក្រៅឃុំដោយបានអោយដឹងថាលោកSam Bankman-fried មានជំងឺដែលត្រូវរក្សាតែមិនបានជោគជ័យ។តុលាកាបដិសេធសំណើរនេះដោយសារវាខុសទៅនឹងច្បាប់របស់សហរដ្ធអាមេរិកដែលតម្រូវអោយជនជាប់ចោទត្រូវនៅឃុំខ្លួនរហូតដល់ការសួរឆ្លើយរបស់អ្នកទោសឆ្លងដែនចុងក្រោយត្រូវបានបញ្ចប់ហើយក្តីនេះការសួរឆ្លើយចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី 8 ខែ កុម្ភ:។
ការចាប់ខ្លួនលោក Sam Bankman-fried បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម្សិលមិញ។ការឈានដល់ការចាប់ខ្លួនបែបនេះគឺដោយសារទំហំទោស និង ពត៏មានសំខាន់ផ្សេងទៀតដែលព្រះរាជអាជ្ញាអាមេរិកត្រូវតែចាប់ឃុំខ្លួនលោក Sam Bankman-fried មិនអាចពន្យារបាន។Sam Bankman-fried ត្រូវបានចាប់ខ្លួនពីការចោទប្រកាន់ទៅលើក្តីចំនួន 8 ។
ប្រភព: https://watcher.guru/news/sam-bankman-fried-denied-bail-by-bahamas-judge