សរុបរឿងដែលកើតឡើងជាមួយ Binance នៅថ្ងៃនេះ
សម្រាប់អ្នកអត់ទាន់ស្គាល់ Binance។ Binance គឺជាទីផ្សារគ្រ៊ីបតូដ៏ធំជាងគេក្នុងលោកដែលអនុញ្ញាត្តិអោយអ្នកវិនិយោគទិញនិងលក់គ្រ៊ីបតូបាន រួមជាមួយនឹងទីផ្សារ Future, margin, និង Option ជាច្រើនទៀត។ Binance មានBlockchain របស់ខ្លួនដែលមានឈ្មោះថា Binance Smart chain (កាក់ BNB)។ សព្វថ្ងៃBinance កំពុងរក្សាកាក់របស់អ្នកវិនិយោគចំនួនគិតជាលុយគឺ ជាង 56 ពាន់លានដុល្លារ។
Binance បានបង្ហាញរបាយការណ៏ផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិរបស់អតិថិជនកាលពីប៉ុន្មានថ្ងៃមុនទៅលើប្រភេទកាក់ BTC ដែលមានក្នុង Platform របស់ខ្លួន។ក្នុងរបាយការណ៏បានបង្ហាញថាBinance មានកាក់ BTC ដល់ទៅ 101% នៃកាក់របស់អតិថិជនគឺ 582,485.9302 BTC ក្នុងនោះមានកាក់របស់អតិថិជនចំនួន 575,742.4228 BTC។ តែរបាយការណ៏ដែល Binance បានធ្វើមកនេះបានធ្វើអោយអ្នកជំនាញមានការសង្ស័យថាមានរឿងលាក់បាំងអានបន្ថែមទីនេះ។
កាលពីព្រឹកមិញនេះទំព័រពត៏មាន Reuter បានចុះផ្សាយថាក្រុមហ៊ុន Binance កំពុងត្រូវបានតុលាកាសហរដ្ធអាមេរិកស៊ើបអង្គេតពីបទល្មើសទាក់ទងនឹងការលាងលុយ រួមជាមួយការបង្កក់លុយដោយខុសច្បាប់ហើយថា Binance ដឹងពត៏មានផ្ទៃក្នុងរបស់តុលាកាសហរដ្ធអាមេរិកទៀតផង។ពត៏មាននេះបានធ្វើអោយអ្នកវិនិយោគភ័យខ្លាចនាំគ្នាលក់កាក់ BNB និង BUSD រហូតធ្វើអោយកាក់ Stable coin BUSD ធ្លាក់ថ្លៃក្រោម 1$។ Binance បានចេញមកបដិសេធពត៏មាននេះដោយបានអោយដឹងថា Reuter បានចែកចាយពត៏មានមិនពិតធ្វើអោយអ្នកវិនិយោគមានភាពភ័យខ្លាច។
Binance ក៏បានប្រកាសបិទមិនអោយដកនិងដាក់កាក់ USDC ផងដែរដោយបានប្រាប់ហេតុផលថាការដកកាក់ USDC ត្រូវឆ្លងកាត់ការប្តូរកាក់ PAX/BUSD ទៅ USDC ដែលត្រូវឆ្លងកាត់ ធនាគារទីក្រុងញូវយ៉ក ហើយមុខងារដកកាក់ USDC នឹងបើកធម្មតាវិញនៅពេលធនាគារបើកធ្វើការធម្មតា។
ប្រភព: https://www.reuters.com/markets/us/us-justice-dept-is-split-over-charging-binance-crypto-world-falters-sources-2022-12-12/
2. https://www.binance.com/en/blog/leadership/inside-binances-fight-against-crypto-crime-5422427314690193337