Grayscale បដិសេធមិនចូលរួម Proof Of Reserve
Grayscale គឺជាក្រុមហ៊ុនផ្តល់សេវាវិនិយោគលើគ្រ៊ីបតូដ៏ធំមួយរបស់សហរដ្ធអាមេរិកបានបដិសេធមិនព្រមបង្ហាញ Wallet Address ដែលប្រើដើម្បីរក្សាកាក់គ្រ៊ីបតូរបស់អ្នកវិនិយោគព្រោះខ្លាចធ្វើអោយពាក់ព័ន្ធដល់បញ្ហាសុវត្ថិភាព។ Grayscale បានTweet ក្នុង Twitter ខ្លួនអំពីការព្រួយបារម្ភរបស់អ្នកវិនិយោគទៅលើការវិនិយោគលើគ្រ៊ីបតូរបស់ពួកគេដូច្នេះ Grayscale បានមកបញ្ជាក់អោយច្បាស់ក្នុងthread នេះអំពីដំណើរការរក្សាកាក់វិនិយោគរបស់អ្នកវិនិយោគ ក្រុមហ៊ុនដែលជាដៃគូររបស់Grayscaleដើម្បីរក្សាការពារការវិនិយោគរបស់អ្នកវិនិយោគ និង បានបញ្ជាកថាកាក់ទាំងអស់ត្រូវបានរក្សាទុកជាមួយ Coinbase តែមិនបានបង្ហាញ Wallet Address អោយអ្នកវិនិយោគដឹងទេ។
ក្រុមហ៊ុនទាក់ទងនឹងគ្រ៊ីបតូភាគច្រើនបានចូលរួម Proof Of Reserve ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគតែ Grayscale បែរជាមិនចូលរួម Proof Of Reserve ទៅវិញ។ ដើម្បីធ្វើអោយអ្នកវិនិយោគទុកចិត្តពួកគេបាននិយាយថា ការមិនប្រកាសProof Of Reserve អាចធ្វើអោយអ្នកវិនិយោគខកចិត្តតែហើយកុំយករឿងទាក់ទងនឹងExchange ខាងក្រៅមកធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Grayscale ដែលធ្លាប់បានរក្សាទ្រព្យរបស់អ្នកវិនិយោគអស់រយពេលជាច្រើនឆ្នាំកន្លងមក។
គួរអោយដឹងផងដែរថាហ៊ុនរបស់ Graysale Bitcoin Trust (GBTC) បានធ្លាក់ថ្លៃដល់ទៅជាង 45% ជាងមួយសប្តាហ៏ហើយដោយសារតែក្រុមហ៊ុន Genesis ដែលមានម្ចាស់ជាមួយGrayscale ឈ្មោះ Digital Currency Group (DCG) បានបិទមិនអោយអ្នកវិនិយោគដកកាក់និងទ្រព្យសម្បត្តិរបស់ពួកគេ។
ប្រភព: https://www.cryptotimes.io/grayscale-refuses-to-provide-on-chain-proof-of-reserves/