គម្រោងផ្តល់ Liquidity របស់ Solana ឈ្មោះ Serum បានជួបបញ្ហាជាមួយ FTX
Serum គឺជាគម្រោងផ្តល់ Liquidity ធំមួយរបស់ web3 ដែលបង្កើតនៅក្នុង Blockchain Solana គម្រោងមួយនេះមានការសង្ស័យថាត្រូវបានគេហ៊ែកដែរកាលពីថ្ងៃដែល FTX ត្រូវបានគេហ៊ែក។ កាលពីថ្ងៃសៅរ៏កន្លងមកនេះមានគេលួចដកកាក់ចេញពី FTX ចំនួន400 លានដុល្លារដែលបណ្តាលអោយ FTX ជួបបញ្ហាកាន់តែធ្ងន់ធ្ងររហូតបានប្រកាសក្ស័យធន។ អ្នកអភិវឌ្ឃន៏របស់ Solana បានសង្ស័យថា Serum អាចនឹងត្រូវបានគេហ៊ែកដូចដែលFTX ត្រូវបានគេហ៊ែកដែរព្រោះ FTX ជាអ្នកបង្កើតគម្រោង Serum នេះមកហើយគម្រោង Serum ក៏ត្រូវបានគម្រោង Web3 ជាច្រើនក្នុង Solana Chain ជ្រើសរើសយកមកប្រើដែរ។
ស្ថាបនិករបស់ Solanaលោក Anatoly Yakovenko បានសង្កេតឃើញថាអ្នកអភិវឌ្ឃន៏របស់ Solana បានកំពុងដុតដៃដុតជើងដើម្បីកែកូដរបស់ Serum ដើម្បីកុំអោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ FTX ទៀតតែពួកគេមិនទាន់អាចធ្វើបានភ្លាមៗនោះទេព្រោះ Private Key គឺស្ថិតក្នុងដៃរបស់ FTX មិនមែននៅជាមួយក្រុមការងាររបស់ Serum ទេ។គម្រោងក្នុង Solana ដូចជា Jupiter, Magic Eden, Mango Markets, និង Phantom បានកំពុងរៀបចំគម្រោងដោយមិនពឹងផ្អែកទៅលើ Serum ដើម្បីផ្តល់ Liquidity អោយគម្រោងរបស់ខ្លួន និង បានផ្អាកការប្រើ Serum ជាបណ្តោះអាសន្ន។
ប្រភព: https://www.theblock.co/post/186499/solana-liquidity-hub-serum-to-be-forked-after-possible-compromise-in-ftx-hack