Crypto dot Com វេរកក់ខុសចំនួន 400 លានដុល្លារគិតជា ETH ទៅអោយ Gate dot io

កាលពីថ្ងៃទី 21 ខែតុលាកន្លងមកនេះ Crypto Exchange Crypto dot com បានវេរកាក់ ETH ចំនួន 320,000 ETH (400 លានដុល្លារ) ទៅអោយExchange gate dot io។ វាត្រូវបានគេដឹងកាលពីព្រឹកមិញនៅក្នុង Twitter ដែលមានអ្នកតាមដាន Wallet របស់Exchange បានយកមក Tweet។

នាយកប្រតិបត្តិរបស់ Crypto dot com បានចេញមកបកស្រាយថាវាជាកំហុសរបស់បុគ្គលិកខ្លួនដែលបានវេរទៅខុសWallet។ លោក Marszalek បានបន្តថាមានក្រុមការងាររបស់ខ្លួនបានធ្វើការវេរកាក់ ETH 80% នៃកាក់តម្កល់ក្នុង Exchange ទៅកាន់ Wallet Exchange មួយទៀតខាងក្រៅតែគោលបំណងពិតគឺចង់វេរទៅទុកក្នុង Cool Wallet មួយទៀតតែប៉ុណ្ណោះ។ហើយក្រុមហ៊ុន Crypto dot com ក៏បានយកកាក់ទាំងនោះមកវិញហើយដែរ។

រឿងដែលគួរសង្កេតគឺការវេរនេះគឺចំពេលដែលFTX ដួលរលំដែលអ្នកវិនិយោគកំពុងតាមដានពីកាក់របស់ Exchange ថាExchange ទាំងនោះបានរក្សាកាក់របស់ខ្លួនមែនឬអត់ ឬ មួយពួកគេបានយកកាក់ខ្លួនទៅប្រើប្រាស់ដូច FTX ទៀត។

គួរអោយដឹងផងដែរថា Crypto dot com បានវេរកាក់ខុសទៅអោយអតិថិជនខ្លួនរួចម្តងហើយចំនួន 7.1 លានដុល្លារកាលពីឆ្នាំមុន។

ប្រភព: https://www.theblock.co/post/186461/crypto-com-accidentally-transferred-400-million-worth-of-eth-to-another-exchange-ceo-says