មកស្គាល់ពីគម្រោង Osmosis ដែលទើបនឹងList ក្នុង Binance
មិនមែនជាដំបូន្មានក្នុងការវិនិយោគ
Osmosis (កាក់ osmo) គឺជាគម្រោង Blockchain Layer-1 ដែលប្រើបច្ចេកទេស Proof Of Stake បង្កើតដោយប្រើ Cosmos SDK(កាក់ Atom) ដោយបន្ថែមនូវមុខងារផ្តល់ភាពងាយស្រួលក្នុងការបង្កើត Dapp – automated market makers(AMMs)។ គម្រោងមួយនេះបានដាក់អោយប្រើតាំងពីខែមិថុនា ឆ្នាំ 2021 ។ Osmosis ផ្តល់ជូននូវ Tool ផ្សេងៗដែលអាចអោយ Developer យកទៅប្រើនឹងដម្លើងក្នុង Blockchain Osmosis របស់ខ្លួនដោយងាយស្រួលនិងរហ័ស។ អ្នកមានកាក់ Osmo មានសិទ្ធិក្នុងការបោះឆ្នោតដើម្បីធ្វើការផ្លាសប្តូរផ្សេងៗរបស់គម្រោងមួយនេះ និង បានកាក់មកវិញនៅពេលដាក់ Stake ផងដែរ។
Osmosis ក៏ជាBlockchain ដែលអាចអោយយើងSwap កាក់រវាង Protocol ទៅ Protocol មួយទៀតដែលប្រើ Cosmos ដូចគ្នាបានផងដែរ។ គម្រោងនេះបង្កើតដោយ Osmosis Labs ដែលមានអ្នកនៅពីក្រោយគឺ Sunny Aggarwal និង Josh Lee។
កាក់ Osmo មាន Maximum supply គឺ 1ពាន់លានកាក់ ដែលពេលវាបើកថ្ងៃទីមួយវាបានចែកកាក់ 100 លានកាក់។ អតិផរណាប្រចាំឆ្នាំរបស់វាគឺ 76% ដែលវានឹងកាត់ 1/3 ជារៀងរាល់ឆ្នាំ។ គម្រោងមួយនេះបានចែកចាយកាក់ជារៀងរាល់ថ្ងៃដល់អ្នកវិនិយោគដំបូង និង អ្នកដែលបាន Stake ដែលហៅថា Daily Epochs។
ប្រភព: https://coincentral.com/osmosis-osmo-guide/