SEC បានពិន័យអតីតក្រុមហ៊ុនAudit អោយ Tether ចំនួនទឹកប្រាក់ 1.5 លានដុល្លារ។

និយតករអាមេរិកបានអោយដឹងថាក្រុមហ៊ុនគណនេយ្យដែលមានមូលដ្ធាននៅទីក្រុងNew York ឈ្មោះ Friedman LLP ដែលធ្លាប់ជាអតីតសវនករ(Auditor) អោយក្រុមហ៊ុន Tether កាលឆ្នាំ 2017 បានធ្វើការត្រួតពិនិត្រគណនេយ្យមិនបានត្រឹមត្រូវ។

ទង្វើមិនត្រឹមត្រូវក្នុងការត្រួតពិនិត្រទិន្នន័យរបស់ក្រុមហ៊ុន Friedman LLP បានធ្វើអោយ SEC(The U.S. Securities and Exchange Commission) សម្រេចចិត្តដាក់ពិន័យជាទឹកប្រាក់ 1.5 លានដុល្លារ។ដោយនិយតករអាមេរិកបានត្រួតពិនិត្រឃើញថាក្រុមហ៊ុន Friedman LLP បានត្រួតពិនិត្រគណនេយ្យខុសជាច្រើនកន្លែងអោយក្រុមហ៊ុន2 នៅចន្លោះឆ្នាំ 2017 ទៅ 2022។ក្រុមហ៊ុនបានធ្វើការមិនល្អិតល្អន់ទៅលើការត្រួតពិនិត្រគណនេយ្យអោយក្រុមហ៊ុន iFresh និង ក្រុមហ៊ុនដែលមិនបញ្ចេញឈ្មោះមួយផ្សេងទៀត។ ក្នុងសេចក្តីប្រកាសរបស់ SEC មិនបាននិយាយដោយចំទៅលើក្រុមហ៊ុន Tether ទេតែគេដឹងថាក្រុមហ៊ុន Friedman LLP ធ្លាប់ធ្វើសវនកម្មអោយ Tether ក្នុងពីឆ្នាំ 2017 ដល់ 2018។ទោះបី Friedman LLP មិនព្រមទទួលកំហុសរបស់ខ្លួនក៏ដោយក៏ SEC នៅតែផាកពិន័យជាទឹកប្រាក់ 1.5 លានដុល្លារ​ និង​ ចូលបង្វឹកបុគ្គលិកក្រុមហ៊ុនមួយនេះ។

គួរអោយដឹងផងដែរថាកាលពីអាទិត្រមុន តុលាការអាមេរិកបានកោះហៅ ក្រុមហ៊ុន Tether អោយនាំយកឯកសារ និង ទិន្នន័យប្រាក់តម្កល់ផ្សេងៗមកបង្ហាញអោយតុលាការត្រួតពិនិត្រទាក់ទងនឹងការតម្កល់ទ្រព្យសម្បត្តិដើម្បីរក្សាតម្លៃ Stable Coin USDT របស់ខ្លួន។

ប្រភព: https://decrypt.co/110604/sec-fines-tethers-former-auditor-1-5m-improper-professional-conduct