យុគថ្មីរបស់ Ethereum និងហេតុការណ៏សំខាន់ៗដែលបានកើតរបស់វា
ថ្ងៃទី 15 ខែកញ្ញាជាថ្ងៃប្រវត្តិសាស្ត្ររបស់គម្រោងកាក់ Ethereum ដែលបានផ្លាស់ប្តូរពី Proof Of Work ទៅប្រើ Proof Of Stake។ ការផ្លាស់ប្តូរនេះគឺបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីដល់ទៅ99.9% នៃថាមពលដែលវាធ្លាប់បានប្រើប្រាស់។គួរអោយដឹងផងដែរថាការប្រើប្រាស់ថាមពលរបស់ ethereum ពេលនៅប្រើ Proof Of Work គឺស្មើរនឹងការប្រើប្រាស់អគ្គិសនីនៅប្រទេសហ្វាំងឡង់ ទាំងមូល។ការផ្លាស់ប្តូរមួយនេះនឹងជួយអោយគម្រោង Ethereum មានសុត្ថិភាព និង អាចពង្រីកបានល្អជាងមុន។
The Merge របស់ Ethereum គឺជាថ្ងៃដែល Ethereum និយាយពាក្រលាទៅកាន់អ្នកដែលធ្លាប់ជីកតាំងពីឆ្នាំ 2015 មក ហើយងាកទៅស្វាគមន៏អ្នក Stake វិញ។ សម្រាប់អ្នកដែលមានកាក់ ETH ក្នុង Binance ក៏ដូចជា Wallet ផ្សេងៗអាចរងចាំកាក់ ETHW ដែលជា Airdrop បាន។បើបានហើយ ពេញចិត្តនឹងលក់ៗទៅព្រោះ ETHW លែងទទួលបានការគាំទ្រពី Founder របស់ Ethereum ហើយ។រឿងដែលគួរប្រយ័ត្នគឺហាមទៅជឿគេផ្តេសផ្តាស់ទាក់ទងនឺង ETH POS អោយសោះព្រោះពួកវាភាគច្រើនគឺ Scam ដែលព្យាយាមអោយយើងចុចលីងដើម្បីទៅយក Airdrop ឬ បន្ថែម Chain Ethereum ថ្មីជាដើម។រឿងមួយដែលនឹកស្មានមកដល់គឺ នៅពេលដែល ETH ទើបប្តូរទៅ Proof Of Stake មានបុគ្គលម្នាក់បានចាយ Gas Fee ដល់ទៅ 36.82 ETHដើម្បីទិញ NFT(https://etherscan.io/tx/0x5ad934ee3bf2f8938d8518a3b978e81f178eaa21824ee52fef83338f786e7b59)។ រឿងដែលត្រូវរងចាំបន្ទាប់ពីThe Merge គឺ The Surge នៅឆ្នាំ 2023, និង The Verge, Purge, និង Splurge។
ប្រភព: https://www.coindesk.com/tech/2022/09/15/the-ethereum-merge-is-done-did-it-work