ទាំងនេះជាកម្មវិធីទូរស័ព្ទទាក់ទងគ្រ៊ីបតូដែលគេស្អប់ជាងគេជុំវិញពិភពលោក

យោងតាមទិន្នន័យដែលបានចុះផ្សាយដោយ Electronics Hub កម្មវិធី Cash App ដែលជាកម្មវិធីទូទាត់ប្រាប់តាមទូរស័ព្ទដៃរបស់ ក្រុមហ៊ុន Block ដែលមាន Jack Dorsey នៅពីក្រោយគឺជាកម្មវិធីដែលមានគេស្អប់ជាងគេបំផុតក្នុងប្រទេសចំនួន29 ក្នុ្ងងនោះក៏មាន អាមេរិក កាណាដា និង ប្រ៊េស៊ីលផងដែរ។

កម្មវិធីខ្ចី និង ទទួលផ្ញើរកាក់គ្រីបតូ ក៏ដូចជាលុយដុល្លារ Blockfi គឺជាកម្មវិធីដែលមានការមិនពេញចិត្តខ្លាំងពីសំណាកប្រទេសចំនួន 16 ក្នុងនោះរួមមាន សិង្ហបុរី និង Gibraltar ផងដែរ។

Binance គឺជាកម្មវិធីទិញលក់កាក់គ្រ៊ីបតូធំជាងគេបំផុតក្នុងលោកឈរលំដាប់លេខ3ជាកម្មវិធីដែលមានគេស្អប់ជាងគេពីប្រទេសចំនួន 11 ក្នុងនោះរួមមាន ទួរគី កាហ្សាក់ស្ថាន កាមេរូន ជាដើម។

Kraken ឈរលំដាប់ជាកម្មវិធីដែលមានគេស្អប់ជាងគេក្នុងនោះមានប្រទេស អេស៉្បាញ Slovenia និង ប្រទេស7 ផ្សេងទៀត។

Robinhood ឈរលំដាប់លេខ 5 ជាកម្មវិធីដែលមានគេស្អប់ជាងគេក្នុងនោះមានប្រទេស Algeria Kosovo និង ប្រទេសផ្សេងទៀត។

ចុងបញ្ចប់មានកម្មវិធី Xapo, Uphold, Voyager, Bisq,Gemini ក៏ត្រូវបានអ្នកប្រើប្រាស់ដៀមដាមច្រើនគួរសមដែរ។

បើនិយាយតែនៅសហរដ្ធអាមេរិកកម្មវិធីដែលមានគេស្អប់ជាងគេមានដូចជា Uphold, Cash App, Coinmama, Voyager, និង Luno។

គួរអោយដឹងផងដែរថា Electronics Hub បានធ្វើការវិភាគទៅលើ Tweet របស់អ្នកប្រើប្រាស់ក្នុងប្រទេសនីមួយៗដើម្បីដឹងថាពួកគេស្អប់កម្មវិធីណាខ្លះ។

ប្រភព: https://u.today/these-are-most-hated-crypto-apps-around-the-world