សហរដ្ឋអាមេរិកបានស្វែងរកកំណត់ត្រារបស់ Binance ដើម្បីស៊ើបអង្កេតទាក់ទងនឹងការលាងលុយ
បើយោងតាមឯកសារដែលReuter បានដឹងកាលពីចុងឆ្នាំ 2020 ព្រះរាជអាជ្ញាសហរដ្ធអាមេរិកបានដាក់សំណើស្នើរអោយ Binance ប្រគល់ឯកសារផ្ទៃក្នុងទាក់ទងនឹងការប្រឆាំងការលាងលុយកន្លងមកដែល Binance បានប្រតិបត្តិរួមជាមួយនឹងឯកសារទំនាក់ទំនងរវាងនាយកប្រតិបត្តិ និង ស្ថាបនិករបស់ Binance គឺលោក Changpeng Zhao។
ដេប៉ាតេម៉ង់ទាក់ទងនឹងការលាងលុយរបស់ក្រសួងយុត្តិធម៏សហរដ្ធអាមេរិក បានបង្គាប់អោយ Binance ផ្តល់សារទាំងឡាយដែលកើតឡើងរវាង Changpeng Zhao និង នាយកប្រតិបត្តិទាំង12នាក់ទៀត រួមជាមួយដៃគូរផ្សេងទៀតដែលទាក់ទងនឹងការវេរលុយខុសច្បាប់ និង ការរកអតិថិជនអាមេរិកថ្មីអោយចូលវិនិយោគជាមួយ Binance ផងដែរ។ក្រសួងយុត្តិធម៏ក៏បានស្នើស៊ើបអង្កេតទៅលើឯកសារទាំងអស់មិនថា ត្រូវបានបំផ្លាញ ឬ ក៏ត្រូវបានយកចេញពី Database របស់ក្រុមហ៊ុន និង ឯកសារដែលបានទទួលពីសហរដ្ធអាមេរិកក៏ដោយ។ការស្នើសុំនេះគឺជាកាតព្វកិច្ចដែលBinance ត្រូវបំពេញតាមច្បាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ការស៊ើបអង្កេតឡើកនេះគឺដើម្បីស្វែងរកថាតើBinance បានគោរពតាមច្បាប់ត្រឹមត្រូវឬអត់។
ប្រភព: https://www.reuters.com/technology/exclusive-us-sought-records-binance-ceo-crypto-money-laundering-probe-2022-09-01/