Crypto.com បានវេរលុយខុសចំនួន 7.2 លានដុល្លារដល់អ្នកប្រើប្រាស់

យោងទៅតាមពត៏មានក្នុងស្រុក 7news បានអោយដឹងថាមានស្ត្រីសញ្ជាតិមែលប៊ន 2រូប ដែលមានឈ្មោះ Manivel Thevamanogari និង បងប្អូនស្រីរបស់ខ្លួនឈ្មោះ Gangadory Thevamanogari បានទទួលលុយចំនួន 10.5 លានដុល្លារអូស្ត្រាលី ដែលត្រូវនឹង 7.2 លានដុល្លារពីវេបសាយទិញនិងលក់គ្រីបតូរបស់សិង្ហបុរីឈ្មោះ Crypto.com ក្រោយពេលដែលពួកគេបានបញ្ជាដកលុយចំនួន 100 ដុល្លារអូស្ត្រាលី។

ជំនួសអោយការវាយបំពេញចំនួនលុយដែលអតិថិជនស្នើរដក បុគ្គលិក Crypto.com បានវាយខុសទៅបំពេញលេខបញ្ជីរបស់អតិថិជនទៅវិញដែលធ្វើអោយមានការវេរលុយនៃចំនួនលុយរាប់លានដុល្លារទៅកាន់អតិថិជនខ្លួន។ កំហុសនេះបានកើតឡើងតាំងពីខែ ឧសភា ឆ្នាំ 2021 មកម្ល៉េះតែក្រុមហ៊ុនមិនមានការចាប់អារម្មណ៏អ្វីទាំងអស់រហូតដល់ខែធ្នូ ឆ្នាំ 2021 នៅពេលដែលត្រួតពិនិត្របញ្ជីទើបគេរកឃើញភាពមិនប្រក្រតីបានកើតឡើង។ក្រុមហ៊ុន Crypto.com បានប្តឹងទៅកាន់តុលាកា ហើយតុលាកាបានកាត់ក្តីអោយអតិថិជនត្រូវសងលុយដល់Crypto.com វិញ តែជាអកុសលបងប្អូនស្រីទាំងពីររូបនោះបានយកលុយទាំងនោះទៅទិញ ផ្ទះវីឡាដ៏ស្តុកស្តម្ភក្នុងតម្លៃ 1.35 លានដុល្លារអូស្ត្រាលី តែតុលាកាបញ្ជាអោយលក់ផ្ទះនោះដើម្បីសងដល់ក្រុមហ៊ុនវិញ ហើយតុលាកានឹងកោះហៅម្តងទៀតនៅខែតុលា។

មេធាវីរបស់Crypto.com បានអោយដឹងថា អតិថិជនគួរតែដឹងនិងរាយការណ៏ជូនក្រុមហ៊ុនជាបន្ទាន់នៅពេលមានទិន្នន័យលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះចូលក្នុងបញ្ជីរបស់ខ្លួនទាំងតែខ្លួនមិនមានលុយច្រើនដ៏ថ្នាក់នេះក្នុងបញ្ជីរបស់ខ្លួនកន្លងមកសោះ។

ប្រភព: https://cointelegraph.com/news/crypto-com-accidentally-transfered-10-5m-to-client-instead-of-100-refund