Bitcoin Depot ទទួលបានការវិនិយោគ 885 លានដុល្លារហើយត្រៀមដាក់លក់ភាគហ៊ុនជាសាធារណ:

យោងតាម Wall Street Journal (WSJ) បានអោយដឹងថាក្រុមហ៊ុនផ្តល់សេវា Crypto ATM ឈ្មោះ Bitcoin Depot បានទទួលការវិនិយោគចំនួនទឹកប្រាក់ 885 លានដុល្លារពី SPAC(Special Purpose Acquisition Company) ដើម្បីបើកលក់ភាគហ៊ុនជាសាធារណ:។ ការរួមបញ្ចូលរវាងក្រុមហ៊ុនទាំងពីរ SPAC និង Bitcoin Depot នឹងប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ។

ក្រុមហ៊ុន SPAC គឺជាក្រុមហ៊ុនស្វែងរកក្រុមហ៊ុនឯកជនដែលមានសក្តានុពលដើម្បីយកមកចូលរួមជាមួយខ្លួនរួចបម្លែងជាក្រុមហ៊ុនសាធារណ:។

Bitcoin Depot ត្រូវបានបង្កើតឡើងនៅឆ្នាំ 2016 មានសាខា 7000 ក្នុងសហរដ្ធអាមេរិក ក៏ដូចជា កាណាដា។ Bitcoin ATM គឺមិនដូច ATM ធម្មតានោះទេគឺវាមុនអនុញ្ញាត្តិអោយអតិថិជនដក ឬ ដាក់លុយចាយធម្មតានោះទេតែវាអនុញ្ញាត្តិអោយអតិថិជនទិញគ្រីបតូដោយការ Scan និង ដាក់លុយដើម្បីទិញគ្រីបតូមិនអាចយកគ្រីបតូមកដូរជាលុយបានទេ។លើសពីនឹងទៅទៀត Crypto ATM គឺកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងដែលកាលពីឆ្នាំ 2019 មានតែ 6000 តែក្នុងឆ្នាំ2022 មានដល់ទៅ 40,000។ទោះបីគ្រីបតូកំពុងធ្លាក់ថ្លៃយ៉ាងណាក្តីក៏ក្រុមហ៊ុន Bitcoin Depot នៅតែដំណើរការយ៉ាងល្អរួមទាំងមានចំណូល និង​ កំរៃជារឿយៗ។ លោក Gus Garcia ដែលជា Co-CEO របស់ SPAC បានអោយដឹងថាលោកជឿជាក់លើ Bitcoin Depot ថាអាចរកកំរៃព្រោះវាកំពុងតែពង្រីកខ្លួនជារឿយៗ។

ប្រភព: https://watcher.guru/news/bitcoin-depot-strikes-885-million-deal-that-will-take-it-public