Opensea ប្រកាសបញ្ឈប់ការងារបុគ្គលិកខ្លួនដល់ទៅ 20%
នាយកប្រតិបត្តិរបស់ Opensea បានប្រកាសក្នុង Twitter ខ្លួនថា ក្រុមហ៊ុនខ្លួននឹងបញ្ឈប់ការងារបុគ្គលិកដល់ទៅ 20% នៃចំនួនបុគ្គលិកសរុប។ Opensea គឺជាវេបសាយទិញលក់ NFT ធំជាងគេលើលោកបានអោយដឹងមូលហេតុនៃការបញ្ឈប់ការងាររបស់បុគ្គលិកខ្លួនដូចខាងក្រោម។
- ការបញ្ឈប់នេះគឺដោយសារវិស័យ គ្រីបតូទាំងមូលមានការធ្លាក់ចុះខ្លាំង និង សេដ្ធកិច្ចពិភពលោកទាំងមូលកំពុងតែប្រឈមជាមួយបញ្ហាយ៉ាងខ្លាំងដូច្នេះក្រុមហ៊ុនត្រូវតែត្រៀមខ្លួនដោយកាត់បន្ថយការចំណាយ។
- ការបញ្ឈប់នេះជួយដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូលដែលអាចអោយក្រុមហ៊ុនអាចឈរជើងបាន5ឆ្នាំដើម្បីអោយវិស័យគ្រីបតូត្រឡប់មកដូចដើមវិញ។
- ការសម្រេចចិត្តដ៏ពិបាកតែសំខាន់ខ្លាំងដល់ក្រុមហ៊ុមលើកនេះគឺជាការត្រៀមខ្លួនដើម្បីក្លាយជា NFT Marketplace ដ៏កាន់តែធំជាងគេលើលោក។
- គួរអោយដឹងផងដែរថា Opensea មិនមែនជាក្រុមហ៊ុនទាក់ទងនឹងគ្រីបតូតែមួយទេដែលប្រកាសបញ្ឈប់ការងារបុគ្គលិក មុននេះក៏មានក្រុមហ៊ុនដូចជា Gemini, Coinbase, Crypto.com និង Bullish.com ផងដែរដែលបានប្រកាសបញ្ឈប់ការងារបុគ្គលិក។
ប្រភព: https://www.coindesk.com/business/2022/07/14/opensea-lays-off-roughly-20-of-its-staff