Jack Dorsey បានបង្ហាញអោយដឹងពីគម្រោង Web 5 របស់ខ្លួន
Jack Dorsey ជាអតីត CEO របស់ក្រុមហ៊ុនTwitter ហើយសព្វថ្ងៃលោកជា CEO របស់ The Block ហើយមានគម្រោងដែលមានឈ្មោះថា TBD ធ្វើទាក់ទងនឹងបច្ចេកទេសអត់មានបុគ្គលកណ្តាល (Decentralized) បានប្រកាសគម្រោងWeb5 ដែលខ្លួនកំពុងតែអភិវឌ្ឃន៏។ លោកបានអោយដឹងថាកន្លងមក Web3 មិនមែន Decentralized ព្រោះអ្នកវិនិយោគធំៗមានសិទ្ធិក្នុងការគ្រប់គ្រងដូច្នោះលោកក៏បានសម្រេចចិត្តបង្កើតគម្រោង Web5 ដែលលោកថាវាគឺជាDecentralized យ៉ាងពិតប្រាកដ។ គម្រោងWeb5 របស់ TBD ដែលមានDorsey ជាអ្នកដឹកនាំ បានអះអាងថា វាជាគម្រោងដែលអត់មានមនុស្សកណ្តាលយ៉ាងពិតប្រាកដមិនដូចWeb3 សព្វថ្ងៃដែលពត៍មានទាំងឡាយត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ម្ចាស់គម្រោងនោះទេ។ ចំពោះ Web5 អ្នកប្រើប្រាស់នឹងរក្សាទិន្នន័យទាំងនោះដោយខ្លួនរបស់គេរួមទាំងអត្តសញ្ញាណរបស់ពួកគេផងដែរនឹងត្រូវបានរក្សាទុកដោយអ្នកប្រើប្រាស់ផ្ទាល់តែម្តង។
ក្នុងគម្រោងWeb5 នេះមានចំនុចសំខាន់ៗចំនួន4 ដូចខាងក្រោម:
- Decentralized Web Platform (DWP)
- Decentralized Web Apps (DWAs)
- Decentralized Identifiers (DIDs) គឺជា Url បែប did:// ជំនួសអោយ http:// ដែលយើងប្រើបច្ចុប្បន្ន វាមានតួរនាទី សម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ដោយឆ្លងកាត់ DID resolver (DNS resolver បច្ចប្បន្ន)។
- Decentralized Web Nodes (DWNs) គឺជាកន្លែងទុកពត៍មានរបស់អ្នកប្រើប្រាស់ដោយផ្ទាល់។ អ្នកប្រើប្រាស់អាចបង្កើតDWN node ប៉ុន្មានក៏បានដែរដោយមិនចាំបាច់ពឹងបុគ្គលកណ្តាលរក្សាពត៍មានអោយ។