Do Kwon ជាម្ចាស់របស់គម្រោង Terra LUNA បានវេរលុយមួយខែ 80 លានដុល្លារទៅកាន់Wallet ដែលគេមិនស្គាល់មុនTerra បានដួលរលំ។

Do Kwon អាចនឹងមានទោសដោយសារតែ គណៈកម្មការមូលបត្រអាមេរិក បានលូកដៃចូលក្នុងរឿងទាក់ទងនឹងសកម្មភាពលាងលុយកខ្វក់របស់Do Kwonភ្នាក់ងារកូរ៉េខាងត្បូងដែលពាក្រព័ន្ធក៏បានធ្វើការស៊ើបអង្គេតលើរឿងនេះដែរ។

តាមរយភ្នាក់ងារពត៏មានកូរ៉េខាងត្បូង បានអោយដឹងថា “ថ្មីៗនេះគណៈកម្មការមូលបត្រអាមេរិកបានធ្វើការសម្ភាសន៏ទៅលើអ្នកបង្កើតរបៀបបង្កើតកាក់ និង ចែកចាយក៏ដូចជាប្រើប្រាស់​កាក់ របស់គម្រោង Terraពាក់ព័ន្ធនឹងកម្សោយនៃការបង្កើតគម្រោងនេះមក និង មូលហេតុផ្សេងៗដែលធ្វើអោយអ្នកវិនិយោគខាតលុយអស់យ៉ាងច្រើន។”

គណៈកម្មការមូលបត្រអាមេរិក បានរកឃើញរឿងសង្ស័យមួយពាក់ព័ន្ធនឹង Do Kwon គឺមុនពេលTerra ដួលរលំពី 2 ទៅ 3 ខែ Do Kwon បានវេរលុយ 80 លានដុល្លារជារៀងរាល់ខែទៅកាន់បញ្ជីដែលគេមិនស្គាល់ដែលនេះអាចជាក្តី លាងលុយកខ្វក់ដោយខុសច្បាប់ ហើយ Do Kwon អាចមានបំណងបោកប្រាស់អ្នកវិនិយោគរបស់ខ្លួន។តាមរយBlockchain គេសង្កេតឃើញថាលុយទាំងអស់នោះបានវេរទៅកាន់Wallet ផ្សេងៗមិនក្រោម10 Wallets ទេ។តាមរយពត៏មានផ្ទៃក្នុងបានអោយដឹងថា Do Kwon មិនទាន់បានទទួលលុយពីក្រុមហ៊ុនTerra ជាផ្លូវការទេគណៈកម្មការមូលបត្រ ក៏កំពុងស៊ើបអង្កេតបន្តទាក់ទងនឹងសេវាកម្មមួយចំនួនដែល គម្រោងTerra អនុញ្ញាត្តិអោយអ្នកវិនិយោគទិញភាគហ៊ុនសហរដ្ធអាមេរិក ដែលវាអាចជាបទល្មើសក្រោមផ្លូវច្បាប់របស់ គណៈកម្មការមូលបត្រអាមេរិក

យ៉ាងណាមិញក៏Do Kwon មិនទាន់ខ្លាចជាជនល្មើសដែរ ព្រោះរឿងទាំងប៉ុន្មានខាងលើគឺកំពុងតែត្រូវបានស៊ើបរកការពិតជាមុនសិន

ប្រភព: https://watcher.guru/news/do-kwon-sent-80-million-a-month-to-secret-wallets