ពី NFT ដែលចែកFree ឥឡូវNFT Goblintown មានតម្លៃដល់ទៅ ជាង58លានដុល្លារ។

Goblintown គឺជាCollection NFT ដែលមានតម្លៃទិញលក់ដល់ទៅ 19.9 លានដុល្លារក្នុងសប្តាហ៏នេះ។តម្លៃទាបបំផុតរបស់វាគឺ 5.5 ETH ដែលស្មើនឹង 10051 ដុល្លារ ហើយតម្លៃដែលបានលក់ចេញខ្ពស់បំផុតគឺ 136,000 ដុល្លារ។

រឿងដែលនឹកស្មានមិនដល់របស់គម្រោងNFT មួយនេះ

គម្រោង NFT Goblintown មានNFT សរុបចំនួន 9999 NFT។ គម្រោងនេះចាប់ផ្តើមឡើងដោយអោយអ្នកដែលចូលចិត្តNFT ទៅmint(ទៅទទួលយក) ដោយfree។ដោយសារតែគម្រោងមួយនេះមើលទៅអាចមានអនាគតវាក៏បានធ្វើអោយតម្លៃរបស់វាបានឡើងយ៉ាងខ្លាំង គឺ ពីការបង្កើតដោយFree សព្វថ្ងៃតម្លៃថោកបំផុតគឺ 10051 ដុល្លារ

គម្រោងមួយនេះបានបើកជាផ្លូវការនៅថ្ងៃទី 22 ខែឧសភា ដោយមិនមានការប្រកាស ឬ ធ្វើទីផ្សារអ្វីទាំងអស់ អ្នកដែលដឹងភាគច្រើនគឺដឹងតៗគ្នា ពីមាត់មួយទៅមាត់មួយ។សព្វថ្ងៃ Twitter របស់ Goblintown មានអ្នកតាមដានដល់ទៅ 64.5K ហើយមានអ្នកមានNFT នេះដល់ទៅ 4.6K។ មានរឿងលេចលឺមួយដែលថា អ្នកដែលនៅពីក្រោយគម្រោងមួយនេះ គឺជា DJ អាមេរិកម្នាក់ដែលមានឈ្មោះថា Steve Aoki ឬ ក៏ ក្រុមYuga Labs។ ដោយសារមានរឿងលេចលឺបែបនេះទើបធ្វើអោយតម្លៃរបស់វាឡើងខ្លាំង។

ប្រភព: https://news.bitcoin.com/free-to-mint-nft-collection-goblintown-is-now-worth-over-50-million/

Goblintown on opensea: https://opensea.io/collection/goblintownwtf