Ni no Kuni – Cross World ហ្គេមលេងបានលុយដោយមិនចាំបាច់ចំណាយលុយជាមុនដែលណែនាំដោយAdmin
ត្រូវតែអានទាំងប៉ុន្មានចំនុចខាងក្រោមនេះសិនមុខពិចារណាថាគួរលេងឬមិនគួរលេង
1. Ni no Kuni ជាហ្គេមលេងដោយមិនចាំបាច់ទិញNFT អ្វីទាំងអស់ ក្នុងហ្គេមក៏មានលក់Items ផ្សេងៗផងដែរ ចឹងបើខ្ជិលចំណាយពេលលេងច្រើនអាចប្រើលុយទៅទិញItems ទាំងអស់នោះបាន។
2. សម្រាប់អ្នកចង់បានលុយរហ័ស ហើយ ច្រើនដោយមិនចាំបាច់ចំណាយលុយហ្គេមនេះពួកយើងមិនណែនាំទេ។
3. សម្រាប់អ្នកអត់ចូលចិត្តលេងហ្គេម ពួកយើងក៏អត់ណែនាំហ្គេមនេះដែរ។
4. សម្រាប់អ្នកចូលចិត្តលេងហ្គេមបែបផ្សងព្រេងអនឡាញ ហ្គេមនេះពួកយើងណែនាំមែនទែនព្រោះពួកយើងក៏លេងដែរ។
5. សម្រាប់អ្នកចូលចិត្ត និង ពូកែលេងហ្គេម ពួកយើងណែនាំហ្គេមនេះព្រោះយើងអាចរកលុយបានពីវា ហើយសប្បាយរួមជាមួយរូបភាពស្អាតត្រជាក់ភ្នែកទៀតផង។
Thekhrypto
Ni no kuni – cross world ជាប្រភេទហ្គេមMMORPG(ហ្គេមលោកបើកអនឡាយ) ដែលមានរូបភាពបែបCartoon យ៉ាងស្រស់ស្អាតអភិវឌ្ឈដោយក្រុមហ៊ុនផលិតហ្គេមដ៏ល្បី Netmarble។ ក្នុងហ្គេមមានតួអង្គ 4 អោយយើង5អោយយើងជ្រើសលេង។ ឈប់អូសក្រឡា យើងនឹងមកមើលរបៀបរកលុយក្នុងហ្គេមតែម្តង។ កាក់ដែលយើងអាចយកមកប្តូរជាលុយបានមានឈ្មោះថា NKT(Territe Token) និង NKA(Asterite Token) ដោយយើងត្រូវភ្ជាប់ហ្គេមទៅជាមួយApp ដែលមានឈ្មោះថាhttps://www.marblex.io/en ហើយយើងអាចរកកាក់ទាំងពីរនេះបានតាមរយខាងក្រោម។
NKT (Territe Token)
1. ត្រូវទៅលេងក្នុង Chaos field ហើយសម្លាប់បិសាចដែលមានLevel ខ្ពស់។
2. បានដោយការចូលលេងបេសកកម្មដែលមានឈ្មោះថា Dailies។
3. បានដោយការចូលលេង Familiar Adventure។
4. ក្រោយពីចូលលេងបេសកម្មបីខាងលើហើយអ្នកទាំងអស់គ្នានឹងទទួលបានកាក់ក្នុងហ្គេមឈ្មោះ Territe ហើយយើងអាចប្តូរជាកាក់ Territe Token(NKT) បានក្នុងហ្គេមតែម្តង។
NKA (Asterite Token)
1. អ្នកអាចទទួលកាក់នេះបានក្នុងបេសកកម្ម Lava Valley ដែលជាការប្រយុទ្ធគ្នារវាងអ្នកលេងជាមួយអ្នកលេង (3 Vs 3)។
2. បានដោយការចូលទៅលេងបេសកកម្ម Familiar Arena។
3. ក្រោយពីចូលលេងបេសកកម្មទាំង2ខាងលើហើយអ្នកនឹងទទួលបានកាក់ Asterite ហើយយើងត្រូវយកកាក់នេះប្តូរទៅជាកាក់ Asterite Token (NKA) ដើម្បីដកជាលុយបាន។
នេះជាតំណទៅកាន់ការដោនឡូតហ្គេមសម្រាប់អ្នកចាប់អារម្មណ៏ Ni no Kuni។
នេះជាតំណដោនឡូតMarblex ដែលជាWallet ដែលត្រូវភ្ជាប់ជាមួយហ្គេមដើម្បីដកជាលុយចាយបាន។