Brave បានដាក់អោយប្រើ Solana និង កាបូបលុយ Ramp ក្នុងBrowser របស់ខ្លួនហើយ។
ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មី version 1.39 Brave បានគាំទ្រ Blockchain Solana និង Token SPL (ស្រដៀងគ្នាទៅនឹង ERC-20, ERC-721 ក្នុងEthereum)។
ក្នុងVersion ថ្មីនេះBrave បានបន្ថែមមុខងារអោយអ្នកប្រើBrave wallet អាចទិញនិងលក់ Token SPL និង SOL បានតាមរយ: Platform Ramp. ជាមួយRamp អ្នកប្រើប្រាស់មិនចាំបាច់ទៅទិញកាក់ពី Exchange ផ្សេងៗដូចជា Coinbase ឬ Binance។ជាមួយBrave Browser អ្នកប្រើប្រាស់ក៏អាចរកកាក់BAT(Basic Attention Token)បានដោយFree ដោយការចូលរួមមើលពាណិជ្ជកម្មក្នុងBrowser ហើយពួកគេនឹងទទួលបានកាក់ BAT ដែលអាចប្រើជា ការផ្តល់Reward ដល់Creator ដែលគេពេញចិត្ត។នៅថ្ងៃអនាគតពួកគេក៏អាចយកBAT ទៅទិញNFT ក្នុងSolana chainតាមរយ: Platform Magic Eden ផងដែរ។