Opensea បានប្រកាសគម្រោងProtocol ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Seaport

ខ្លីតែខ្លឹម: Opensea ដែលជាវេបលក់រូបNFT ធំជាងគេលើលោកបានបើកគម្រោង Seaport អោយអ្នកទូទៅបានយកទៅប្រើប្រាស់។ Seaport គឺជាSmart Contract ដែលអ្នកអភិវឌ្ឃអាចយកមកបើកវេបសាយលក់NFT របស់ខ្លួនបាន។

Seaport មានមុខងារថ្មីៗមួយចំនួនដែលគួរអោយចាប់អារម្មណ៏ដូចជា: អ្នកអាចយក NFT មួយទៅ ដូរយកNFT មួយទៀតបាន ឧទាហរណ៏: បើលោក ក មាន NFT BoredApe ដែលមានតម្លៃ 100ETH ហើយគាត់ចង់បាន NFT CryptoPunk ដែលមានតម្លៃ 120ETH របស់លោក ខ ដូច្នេះលោក ក ត្រូវយក NFT រួមជាមួយលុយ ចំនួន 20ETH ទៀតទៅដូរយក NFT CryptoPunk, Seaport គឺជាគម្រោងបើកចំហដែលមានការត្រួតពិនិត្រពី OpenZeppelin, Seaport អនុញ្ញាត្តិអោយអ្នកលក់កំណត់ថាតើគាត់ចង់លក់NFT ដោយវិធីសាស្រ្តណាដូចជាដោយកាក់ ដោយ NFT ផ្សេងៗជាដើម, Seaport ក៏មានមុខងារអោយអុ្នកទិញNFT ទិញតាម Trait(ជាការតុបតែងផ្សេងៗរបស់ NFT) ផងដែរ, Seaport មានមុខងារអោយTipផងដែរ។

ប្រភព:

  1. https://www.cryptonary.com/opensea-introduces-a-brand-new-web3-marketplace-protocol-seaport
  2. https://opensea.io/blog/announcements/introducing-seaport-protocol/