មកស្គាល់ពីគម្រោង Optimism
Optimism គឺជាBlockchain ដែលបានកើតចេញពីការបន្ថែមមុខងារផ្សេងៗដូចជា បន្ថែមល្បឿន កាត់បន្ថយតម្លៃ Gas fee ទៅលើEthereum Blockchain។
ដូចដែលធ្លាប់បានប្រើEthereum chain គឺវាអស់ថ្លៃច្រើនណាស់ពេលយើងវេរលុយ ឬ ចុចទិញNFT ម្តងៗដូច្នេះបានOptimism ត្រូវបានបង្កើតដើម្បីមកដោះស្រាយបញ្ហាទាំងនេះ។Optimism ត្រូវបានគេហៅឈ្មោះមួយទៀតថា Layer 2 Ethereum។ Optimism ប្រើតិចនិចដែលមានឈ្មោះថា Optimistic rollups។ Optimistic rollups គឺជាតិចនិចដែលរួបរួម Transaction ទាំងអស់ជាTransactionតែមួយរួចបញ្ជូនបន្តទៅ Ethereum Mainnet។ ការធ្វើបែបនេះវាជួយអោយសន្សំសំចៃពេលវេលានៃការប្រតិបត្តិTransaction ព្រោះValidator មិនចាំបាច់ត្រួតពិនិត្រTransaction នីមួយៗនោះទេគឺValidator ត្រួតម្តងទាំងអស់តែម្តង។ ជាមួយOptimism Validator មានពេលមួយសប្តាហ៏ក្នុងការត្រួតពិនិត្រtransaction ឡើងវិញបើគេឃើញមានរឿងមិនប្រក្រតីកើតឡើង។
Dune Analytics បានអោយដឹងថា Optimism បានជួយកាត់បន្ថយgas fee ដល់ទៅ 129 ដង។ វាក៏អាចប្រើជាមួយDefi ផ្សេងៗដូចជា Synthetix និង Uniswap ផងដែរ។Optimism បានបង្កើតតាំងពីឆ្នាំ2019 មកម្លេះតែវាស្ថិតក្នុងការតេស្តតែមកដល់សព្វថ្ងៃនេះវាត្រូវបានដាក់អោយប្រើប្រាស់ជាផ្លូវការហើយ។សម្រាប់Gas fee ក្នុងOptimism វិញគឺប្រើប្រាស់ ETH។Optimism ទទួលបានការដាក់ទុនដល់ទៅ 150 លានដុល្លារ ដោយ Andreessen Horowitz និង Paradigm កាលពីខែមីនាកន្លងមកនេះ។ដើម្បីប្រើប្រាស់ Optimism ជាមួយនឹង Web 3 ផ្សេងយើងត្រូវប្រើប្រាស់ Metamaskហើយបន្ថែមNetwork របស់វា តំណ។
ប្រភព: https://decrypt.co/resources/what-is-optimism-using-rollups-to-help-scale-ethereum