ម្ចាស់គម្រោង Terra (LUNA) កំពុងប្រឈមមុខនឹងការពិន័យចំនួន 78 លានដុល្លារពីបទគេចពន្ធ
រឿងមិនល្អបានកើតឡើងជាបន្តបន្ទាប់ចំពោះ Do Kwon ក្រោយពីTerra បានដួលរលំថ្មីនេះគាត់ក៏ត្រូវបានបញ្ជាអោយបង់ពន្ធចំនួន 100 ពាន់លានWon ឬ ប្រមាណ78 លានដុល្លារជូន ចំពោះសេវាគិតពន្ធរបស់រដ្ធកូរ៉េខាងត្បូង។
យើងទៅតាមពត៍មានក្នុងតំបន់មួយរបស់កូរ៉េខាងត្បូង Naver បានអោយដឹងថាក្រុមហ៊ុនម៉ែរបស់ Terra មានឈ្មោះថា The Ancore Company និង Terraform Labsបានប្រព្រឹត្តអំពើខុសច្បាប់ទាក់ទងនឹងការគេចពន្ធលើការធ្វើអាជីវកម្ម និង ប្រាក់ចំណូល។
មន្ត្រីគយ បានអោយដឹងថា ក្រុមហ៊ុន Terraform Labs បានផ្ញើ LUNA ពី សិង្ហបុរីដែលមានក្រុមហ៊ុននៅទីនោះមានឈ្មោះថា Luna Financial Guard(LFG) មកក្រុមហ៊ុនខ្លួននៅប្រទេសកូរ៉េខាងត្បូងដែលនេះសំដែងអោយឃើញថាវាជាចេតនាមិនចង់បង់ពន្ធនៅក្នុងប្រទេស។ទោះបីក្រុមហ៊ុន LFG និង Terraform Labs បានបង្កើតនៅសិង្ហបុរីយ៉ាងណាក្តី ក៏ពួកគេនៅតែជួបក្តីទាក់ទងនឹងការគេចពន្ធព្រោះពួកគេបានប្រើប្រាស់ប្រទេសកូរ៉េខាងត្បូងក្នុងការគ្រប់គ្រងក្រុមហ៊ុន។Do Kwon មានភាគរយដល់ទៅ 92% របស់ក្រុមហ៊ុន Terra Singapore និង 2% ជារបស់ Shin Hyun-seong មានសញ្ជាត្តិកូរ៉េខាងត្បូងដូចគ្នា។
ការរាយការណ៏បានបន្ថែមទៀតថាពួកគេត្រូវតែបង់ពន្ធទៅលើការលក់និងទិញ Bitcoin BTC/USD របស់ LFG កាលពីប៉ុន្មានថ្ងៃមុនផងដែរ។យ៉ោងតាម Benzinga Proបានអោយដឹងថា Terraform Labs បានជួញដូរBTC ក្នុងតម្លៃ $28,700 និង ETH ក្នុងតម្លៃ $1,900។