Coinbase ដែលជា Platform ទិញនិងលក់ Crypto currency បានប្រកាសប្រាប់អ្នកប្រើប្រាស់ខ្លួនថា ពួកគេអាចនឹងបាត់ កាក់របស់ខ្លួនបើក្រុមហ៊ុនក្ស័យធន។
កាលពីពេលថ្មីៗនេះត្រូវនឹងថ្ងៃទី 12 ខែ ឧសភា ក្រុមហ៊ុនCoinbase ដែលជាCrypto Exchange ធំជាងគេរបស់សហរដ្ធអាមេរិក និង ធំជាងគេលំដាប់លេខ3 លើលោក បានប្រាប់អោយអ្នកវិនិយោគលើ Platform របស់ខ្លួនថា ពួកគេអាចនឹងបាត់កាក់របស់ខ្លួនបើក្រុមហ៊ុនត្រូវបានក្ស័យធន។ ការប្រកាសនេះគឺជាកាតព្វកិច្ចមួយដែលCoinbase ត្រូវតែប្រកាសក្រោមច្បាប់របស់គណកម្មការគ្រប់គ្រងការជួញដូរភាគហ៊ុននិងប្តូរប្រាក់របស់សហរដ្ធអាមេរិក(US Securities and Exchange Commission)តាមមាត្រាថ្មី SAB 121។ការប្រកាសនេះគឺជាការបញ្ជាក់ភាពស្មោះត្រង់ និង តម្លាភាពអោយអតិថិជនឬអ្នកប្រើប្រាស់ខ្លួនបានដឹងមុននឹងរឿងអាក្រក់ដែលអាចនឹងកើតឡើងចំពោះក្រុមហ៊ុន។
ខ្លឹមសារលំអិតរបស់ការប្រកាសនេះមានដូចតទៅ: នៅពេលដែលក្រុមហ៊ុនបានក្ស័យធុនទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនរួមទាំងកាក់និងលុយដែលអតិថិជនមានក្នុងPlatform(ទ្រព្យសម្បត្តិអតិថិជនដែលមានក្នុងPlatform គឺប្រៀបស្មើទៅនឹងលុយដែលអតិថិជនអោយក្រុមហ៊ុនខ្ចីដែលអត់មានការធានា)នឹងត្រូវបានរឹបអូសទាំងអស់។
ក្រោយពីបានប្រកាសអោយអតិថិជនខ្លួនដឹងជាដំណឹងហើយលោក Brian Armstrong ដែលជាCEO របស់ Coinbase បានTweet ប្រាប់អតិថិជនខ្លួនថា ការប្រកាសនេះគ្រាន់តែជាកាតព្វកិច្ចដែលពួកយើងត្រូវតែធ្វើតាមច្បាប់តែប៉ុណ្ណោះ។ ពួកយើងបានរក្សាកាក់និងទ្រព្យសម្បត្តិផ្សេងៗរបស់អតិថិជនបានយ៉ាងល្អ ហើយ Coinbase ក៏មិនមានសញ្ញាអ្វីដែលអាចធ្វើអោយក្រុមហ៊ុនក្ស័យធនដែរ។
ប្រភព: https://sg.finance.yahoo.com/news/coinbase-warns-customers-could-lose-103534095.html