ក្រុមហ៊ុន Sony បានវិនិយោគចំនួន 1ពាន់លានដុល្លារដល់ Epic Game ដើម្បីអភិវឌ្ឍន៍Metaverse

ក្រុមហ៊ុន Epic Game ដែលជាក្រុមហ៊ុនបង្កើតម៉ាស៊ីនផលិត Game លំដាប់ AAA រួមទាំងជាអ្នកផលិតGame Fortnite បានប្រកាសអោយដឹងថាខ្លួនបានទទួលប្រាក់វិនិយោគ 1 ពាន់លានដុល្លារពី ក្រុមហ៊ុន Sony និង 1 ពាន់លានដុល្លារទៀតពីក្រុមហ៊ុន Kirkbi (Kirkbi ជាក្រុមហ៊ុនវិនិយោគរបស់ The Lego Group)។

ការវិនិយោគនេះអាចចាត់ទុកថាជាជំហានធំមួយក្នុងការជួយជំរុញអោយ Metaverse កើតឡើងកាន់តែឆាប់រហ័សដែលពួកគេនឹងព្យាយាមអោយការលេងកំសាន្តបែប Digital ភា្ជប់ជាមួយ Physical world (របស់អាចចាប់ប៉ះបាន) អោយកាន់តែមានប្រសិដ្ធិភាព។

លោក Kenichiro Yoshida ជាCEO របស់Sony បានអោយដឹងថា ការវិនិយោគនេះគឺមានគោលបំណងក្នុងការជួយបង្កើនល្បឿនដល់ការអភិវឌ្ឍន៍Metaverse ដែលជាកន្លែងរួបរួមCreator និង User ប្រើពេលជុំគ្នា ហើយលោកបានជឿទៅលើសមត្ថភាពរបស់ក្រុមហ៊ុន Epic Game ថានឹងអាចជួយក្រុមហ៊ុន Sony អភិវឌ្ឍន៍ Metaverse សម្រាប់អ្នកគាំទ្រកីឡារួមទាំងការអភិវឌ្ឍន៍លើផ្នែកនិម្មិតផ្សេងៗទៀត(Virtual)៊។​ ដូចគ្នាដែរ លោក Søren Thorup Sørensen CEO របស់ក្រុមហ៊ុន Kirkbi ក៏បានបញ្ចេញមតិថា លោកចង់ឃើញអនាគតដ៏ប្រសើរនៅថ្ងៃអនាគតដោយមានការចូលរួមពី Metaverse

យ៉ាងមិញការវិនិយោគនេះនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេគឺត្រូវរង់ចាំការបំពេញបែបបទតាមផ្លូវច្បាប់ជាមុនសិន។

ប្រភព: