លោក Elon Musk បានឧបត្ថម្ភ 75 លានដុល្លារដល់ក្រុមគាំទ្រលោក Donald Trump

លោក Elon Musk បានឧបត្ថម្ភលុយចំនួន 75 លានដុល្លារដល់ក្រុមគាំទ្រលោក Donald Trump ក្នុងរយ:ពេល 3 ខែដើម្បីអោយលោក Donald Trump ក្លាយទៅជាប្រធានាធិបតីក្នុងការបោះឆ្នោតថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះ។ការឧបត្ថម្ភនេះបានធ្វើអោយលោក Elon Musk ក្លាយទៅជាអ្នកឧបត្ថម្ភដ៏ធំមួយដល់គណ:បក្សសាធារណ:រដ្ធ។

នៅក្នុងវេបសាយភ្នាល់ Polymarket យើងឃើញថាភាគរយដែលគេជឿជាក់ថាលោក Donald Trump គឺឡើងដល់ទៅ 60%។គួរអោយដឹងផងដែរថាលោក Donald Trump គឺជាបុគ្គលមួយរូបដែលគាំទ្រគ្រ៊ីបតូដូចនេះបើសិនជាគាត់បានក្លាយទៅជាប្រធានាធិបតីនោះក៏ជាដំណឹងល្អមួយសម្រាប់គ្រ៊ីបតូផងដែរ។

កាលពីព្រឹកមិញនេះមានតួលេខមួយបង្ហាញថា Tesla បានវេរកាក់ BTC ទៅ Wallet មួយផ្សេងទៀតដល់ទៅ 765 លានដុល្លារ។

ប្រភព៖ reuter