Mt.Gox ពន្យាពេលសងកាក់ BTC ដែលនៅជំពាក់អ្នកវិនិយោគទៅដល់ខែតុលា ឆ្នាំ 2025

អតីតក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូ Mt. Gox បានលើកថ្ងៃសងអ្នកវិនិយោគរយ:ពេលមួយឆ្នាំទៅដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2025។

បើយោងតាមការប្រកាសជាផ្លូវការមួយបានអោយដឹងថាភាគច្រើននៃម្ចាស់បំណុលនៅមិនទាន់ទទួលបានសំណងមកវិញនៅឡើយទេក្រោយពេលដែលពួកគេមិនបានបំពេញគ្រប់តាមផ្លូវការរបស់ Mt.Gox។

Mt.Gox គឺជាក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូមុនគេបង្អស់មួយក្នុងលោកហើយធ្លាប់បានគ្រងតំណែងជាក្រុមហ៊ុនដែលគ្រប់គ្រងការវេរកាក់ BTC ច្រើនជាងគេមួយក្នុងលោកដែលមានដល់ទៅ 70% នៃចំនួនការវេរកាក់ BTC ដែលមានកាលពីពេលនោះ។ក្រុមហ៊ុននេះត្រូវបានចោរវាយប្រហារលួចកាក់ BTC រហូតធ្វើធោយក្ស័យធននៅឆ្នាំ 2014 និងបានបង្កក់លុយអ្នកវិនិយោគដល់ទៅ 127,000 បញ្ជី។

កាលពីខែកក្កដាក្រុមហ៊ុនដែលមាននាទីសងលុយអ្នកវិនិយោគតំណាងអោយ Mt.Gox បានចាប់ផ្តើមសងលុយអ្នកវិនិយោគវិញចំនួន 9.4 ពាន់លានដុល្លារហើយខណ:នេះនៅមានលុយចំនួន 2.8 ពាន់លានដុល្លារដែលមិនទាន់បានវេរអោយអ្នកវិនិយោគ។កាក់ដែលក្រុមហ៊ុននេះជំពាក់អ្នកវិនិយោគមានរហូតដល់ 141,686 BTC ។

ប្រភព: Cointelegraph